ប៉ាគីស្ថាន៖ និយាយថាខ្លួនគ្រោងនឹងពិនិត្យមើលជាថ្មីទំនាក់ទំនងទាំងស្រុងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកនិងអង្គការអូតង់ ជាការឆ្លើយតបនឹងការវាយប្រហារតាមអាកាសដ៏ប្រល័យរបស់អង្គការអូតង់ឆ្លងកាត់ព្រំដែនកាលពីព្រឹកថ្ងៃសៅរ៍។
អេហ្ស៊ីប៖ ការប៉ះទង្គិចគ្នាថ្មីៗបានកើតមានទ្បើងនៅក្នុងទីលានតាហ៍រៀរនៃក្រុងឡឺគែរ ដែលនៅទីនោះក្រុមបាតុករបានជំរុញការទាមទាររបស់ពួកគេឱ្យពួកមេដឹកនាំយោធារបស់ប្រទេសចុះចេញពីតំណែង។
ស៊ីរី៖ សម្ព័ន្ធអារ៉ាប់ប្រជុំគ្នាដើម្បីពិចារណាអំពីការដាក់ទ័ណ្ឌកម្មប្រឆាំងនឹងប្រទេសស៊ីរីដែលនៅទីនោះចំនួនមនុស្សស្លាប់ដោយសារការបង្ក្រាបរបស់រដ្ឋាភិបាលលើក្រុមប្រឆាំងនៅតែកើនទ្បើងតទៅទៀត។
យេម៉ែន៖ បានប្រកាសយកថ្ងៃទី២១ខែកុម្ភៈជាថ្ងៃបោះឆ្នោតប្រធានាធិបតី តែប៉ុន្មានថ្ងៃក្រោយពីលោកប្រធានាធិបតី Ali Abdullah Saleh បានទទួលយកកិច្ចព្រមព្រៀងមួយដែលអំពាវនាវឱ្យលោកផ្ទេរអំណាចទៅឱ្យភូឈួយម្នាក់។
កុងហ្គោ៖ ពួកប៉ូលីសនៅក្នុងរដ្ឋធានីនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានហាមប្រាមមិនឱ្យមានការប្រជុំមហាជនខាងនយោបាយកាលពីថ្ងៃសៅរ៍ ក្រោយពីមានមនុស្សម្នាក់បានត្រូវសម្លាប់នៅក្នុងថ្ងៃចុងក្រោយបង្អស់នៃយុទ្ធនាការឃោសនា នៅមុនការបោះឆ្នោតជាតិនៅថ្ងៃច័ន្ទ។
ម៉ារ៉ុក៖ គណបក្សអ៊ីស្លាមមិននិយមជ្រុលមួយបានឈ្នះឆ្នោតទទួលអាសនៈច្រើនបំផុតក្នុងការបោះឆ្នោតសភានៃប្រទេសម៉ារ៉ុកហើយនឹងទទួលភារៈដឹកនាំប្រទេសក្នុងការបង្កើតរដ្ឋាភិបាលថ្មីមួយ។