ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ២៣ កញ្ញា


និស្សិត​ប៉ាឡេស្ទីន​លើក​ទង់ជាតិ​ប៉ាឡេស្ទីន​នៅ​ពេល​ពួក​គេ​​មក​ដាក់​សំបុត្រ​នៅ​ការិយាល័យ​អ.ស.ប.​ក្នុង​ទី​ក្រុង​ Ramallah ជូន​ដល់​លោក​អគ្គលេខាធិការ​អ.ស.ប. លោក បាន គីមូន (Ban Ki-moon) កាល​ពី​ថ្ងៃ​ទី​២០​ខែ​កញ្ញា​ឆ្នាំ​២០១១។ លេខ «១៩៤» នៅ​លើ​ទង់ជាតិ​តំណាង​ឲ្យ​ចំន
និស្សិត​ប៉ាឡេស្ទីន​លើក​ទង់ជាតិ​ប៉ាឡេស្ទីន​នៅ​ពេល​ពួក​គេ​​មក​ដាក់​សំបុត្រ​នៅ​ការិយាល័យ​អ.ស.ប.​ក្នុង​ទី​ក្រុង​ Ramallah ជូន​ដល់​លោក​អគ្គលេខាធិការ​អ.ស.ប. លោក បាន គីមូន (Ban Ki-moon) កាល​ពី​ថ្ងៃ​ទី​២០​ខែ​កញ្ញា​ឆ្នាំ​២០១១។ លេខ «១៩៤» នៅ​លើ​ទង់ជាតិ​តំណាង​ឲ្យ​ចំន

ព័ត៌មាន​ចុង​ក្រោយ​បំផុត៖

ប៉ាឡេស្ទីន៖ លោក​ប្រធានាធិបតី​ប៉ាឡេស្ទីន​ Mahmoud​ Abbas​ នឹង​ត្រូវ​ដាក់​ពាក្យ​សុំ​ជា​ផ្លូវការ​ឲ្យ​អង្គការ​សហប្រជាជាតិ​ទទួល​ស្គាល់​រដ្ឋ​ប៉ាឡេស្ទីន​មួយ​ជា​សមាជិក​ពេញ​អង្គ​មួយ​របស់​អង្គការ​ពិភពលោក​ ទោះ​បី​ជា​មាន​ការ​ប្រឆាំង​ពី​សហរដ្ឋ​អាមេរិក​និង​ប្រទេស​អ៊ីស្រាអែល​ក៏​ដោយ។

យេម៉ែន៖ លោក​ Ali Abdullah Saleh​ នៃ​ប្រទេស​ យេម៉ែន​ (Yemen)​ បាន​ត្រឡប់​ទៅ​ប្រទេស​លោក​វិញ​ បន្ទាប់ពី​បាន​ចំណាយ​ពេល​បី​ខែ​នៅ​ប្រទេស​អារ៉ាប៊ី​ សាអ៊ូឌីត​ (Saudi Arabia)​ ដើម្បី​សម្រាក​ឲ្យ​បាន​ស្រួល​ឡើង​វិញ​ពី​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​លើ​រូប​លោក។

ប៉ាគីស្ថាន៖ ប្រទេស​ប៉ាគីស្ថាន​បាន​ព្រមាន​សហរដ្ឋ​អាមេរិក​ថា​ ប្រទេស​អាមេរិក​អាច​មាន​គ្រោះថ្នាក់​បាត់បង់​សម្ព័ន្ធមិត្ត​មួយ​ បើ​សិន​ជា​ស.រ.អ.​នៅ​តែ​បន្ត​ធ្វើ​ការ​ចោទ​ប្រកាន់​ថា​ ទី​ភ្នាក់​ស៊ើប​ការណ៍​សម្ងាត់​របស់​ប៉ាគីស្ថាន​បាន​ជួយ​គាំទ្រ​ការ​វាយ​ប្រហារ​របស់​ក្រុម​ជ្រុល​និយម​ ប្រឆាំង​នឹង​កងទ័ព​ស.រ.អ.​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ត​ទៅ​ទៀត។

អាហ្វហ្គានីស្ថាន៖ ប្រជាពលរដ្ឋ​អាហ្វហ្គានីស្ថាន​ជា​ច្រើន​ពាន់​នាក់​បាន​ជួបជុំ​គ្នា​នៅ​ទី​ក្រុង​កាប៊ុល​ នៅ​ថ្ងៃ​សុក្រ​នេះ​ ដើម្បី​ចូល​រួម​ក្នុង​ពិធី​បុណ្យ​សព​របស់​លោកអតីត​ប្រធានាធិបតី​ Burhanuddin​ Rabbani​ ដែល​ត្រូវ​ប្រហារ​ជីវិត​ដោយ​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្ថឃាត​ម្នាក់នៅ​គេហដ្ឋាន​របស់​លោក។

សេដ្ឋកិច្ច​សកល៖ មន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ពី​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​រីក​ចម្រើន​និង​ប្រទេស​អ្នក​មាន​ចំនួន​២០​ បាន​សន្យា​ថា​នឹង​ធ្វើ​ការ​ឆ្លើយ​តប​រួម​គ្នា​មួយ​ ដើម្បី​ជួយ​តំឡើង​សេដ្ឋកិច្ច​សាកលលោក​ដែល​កំពុង​មាន​ភាព​ចុះ​ដុនដាប។

អ៊ីរ៉ង់៖ លោក​ Mahmoud​ Ahmadinejad​ ប្រធានាធិបតី​នៃ​ប្រទេស​អ៊ីរ៉ង់​បាន​ថ្លែង​ថា​ ពេល​វេលា​មិន​ទាន់​យឺត​ពេក​ទេ​សម្រាប់​ឲ្យ​សហរដ្ឋ​អាមេរិក​ចាត់​វិធានការ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ដែល​មាន​ភាព​រកាំរកូស​របស់​ខ្លួន​ជា​មួយ​ប្រទេស​អ៊ីរ៉ង់​មាន​ភាព​ប្រសើរ​ឡើង​វិញ។

ព័ត៌មាន​នៅ​ពេល​មុន​នេះ៖

លោក ឧត្តមនាវីឯក Michael Mullen ផ្តល់​សក្ខីកម្ម​ក្នុង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​២២​ខែ​កញ្ញា​ឆ្នាំ​២០១១។
លោក ឧត្តមនាវីឯក Michael Mullen ផ្តល់​សក្ខីកម្ម​ក្នុង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​២២​ខែ​កញ្ញា​ឆ្នាំ​២០១១។

ប៉ាគីស្ថាន៖ មន្ដ្រី​យោធា​ជាន់​ខ្ពស់​ស.រ.អ.ម្នាក់​បាន​ចោទ​ប្រទេស​ប៉ាគីស្ថានថា​បាន​គាំទ្រ​ការ​វាយប្រហារ​ទៅ​លើ​មុខសញ្ញា​របស់​ស.រ.អ.​ នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ រួម​មាន​ការ​វាយ​ប្រហារ​របស់​ពួក​សកម្មប្រយុទ្ធកាល​ពី​សប្តាហ៍​មុន​ទៅ​លើ​ស្ថានទូត​ស.រ.អ.​នៅ​ទីក្រុង​កាប៊ុល។

អ៊ីរ៉ង់៖ លោក​ Mahmoud Ahmadinejad ​ប្រធានាធិបតី​នៃ​ប្រទេស​អ៊ីរ៉ង់ នៅ​ពេល​ថ្លែង​សុន្ទរកថា​ទៅ​កាន់​មហាសន្និបាទ​អ.ស.ប.​នៅ​ថ្ងៃ​ព្រហស្បតិ៍​ បាន​រិះ​គន់​យ៉ាង​ខ្លាំង​ចំពោះ​ស.រ.អ.​ ប្រទេស​អ៊ីស្រាអែល​ និង​បស្ចិមប្រទេស​ ហើយ​ចោទប្រទេស​ទាំង​នោះ​ថា​បាន​ញុះញង់​ឲ្យ​មាន​សង្គ្រាម​ ធ្វើ​ឲ្យ​មានការ​មិន​ចុះ​សម្រុង​គ្នា​និង​ផ្សព្វផ្សាយ​លទ្ធិ​ផ្ដាច់ការ។

អ៊ីស្រាអែល/ប៉ាឡេស្ទីន៖ មន្ដ្រី​ថ្នាក់​ខ្ពស់​ប៉ាឡេស្ទីន​ម្នាក់​និយាយ​ថា​ លោក​ប្រធានាធិបតី​ Mahmoud Abbas ​នឹង​សុំ​ឲ្យ​ក្រុមប្រឹក្សា​សន្ដិសុខ​អ.ស.ប.​ជា​ផ្លូវការ​ ឲ្យ​ទទួល​ស្គាល់​ប៉ាឡេស្ទីន​ថា​ជា​សមាជិក​ពេញលេញ​នៃ​អ.ស.ប.​ នៅ​ថ្ងៃ​សុក្រ​ ទោះបី​លោក​ប្រធានាធិបតី​ស.រ.អ​. Barack Obama​ គំរាម​ថា​នឹង​ប្រើ​សិទ្ធិ​វេតូ​ជំទាស់​នឹង​សេចក្ដី​សម្រេច​នេះ​ក៏​ដោយ។

សេដ្ឋកិច្ច​សកល៖ ផ្សារ​ហ៊ុន​នៅ​ក្នុង​សាកលលោក​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ដែល​ជា​ប្រតិកម្ម​ចំពោះ​សេចក្ដី​សង្ឃឹម​យ៉ាង​តិច​តួច​បំផុត​របស់​ធនាគារ​កណ្ដាល​ស.រ.អ.អំពី​សេដ្ឋកិច្ច​ប្រទេស​នេះ​ដែល​ធំ​ជាង​គេ​ក្នុង​ពិភព​លោក​ ថា​នឹង​ត្រូវ​បាន​ស្ដារ​និង​សេចក្ដី​ភ័យ​ខ្លាចថា​សេចក្ដី​សម្រេច​ថ្មីៗ​បំផុត​របស់​ស.រ.អ.​ដើម្បី​ស្ដារ​សេដ្ឋកិច្ច​នឹង​មិន​មាន​ប្រសិទ្ធភាព។

លីប៊ី៖ យុទ្ធជន​នៃ​ក្រុម​ប្រឹក្សា​អន្ដរកាល​ជាតិ​នៃ​ប្រទេស​លីប៊ី​កំពុង​តែ​អះអាង​ថា​បាន​ត្រួតត្រា​ស្រុក​ Sabha​ ហើយ​ដែល​ជា​ស្រុក​មួយ​មាន​ការ​ការពារ​រឹង​មាំ​របស់​ពួគ​ស្មោះត្រង់​ចំពោះ​មេដឹកនាំ​ Moammar Gadhafi។

អូស្ត្រាលី៖ រដ្ឋសភា​នៃ​ប្រទេស​អូស្ត្រាលី​បាន​ពន្យារ​ពេល​រហូត​ទៅ​ដល់​ខែ​ក្រោយ​នូវ​ការ​បោះ​ឆ្នោត​ស្ដី​អំពី​ការ​ប្ដូរ​ច្បាប់​អន្ដោប្រវេសន៍​យ៉ាង​ចម្រូងចម្រាស់​មួយ​ ដែល​អនុញ្ញាត​ ឲ្យ​អនុវត្ដ​តាម​សំណើ​ដូរ​ជនភៀសខ្លួន​គ្នា​ជាមួយ​ប្រទេស​ម៉ាឡេស៊ី។

បារាំង៖ តុលាការ​បារាំង​ជា​លើក​ទី​មួយ​ហើយ​ បាន​ពិន័យ​ស្ដ្រី​អ៊ីស្លាម​២​នាក់​ដែល​ពាក់​ស្បៃ​មុខ​ឃ្លុប​នៅ​សាធារណៈ​ នៅ​ក្នុង​រឿង​មួយ​ដែល​អាច​នាំ​ឲ្យ​មាន​បញ្ហា​ផ្នែក​ខាង​ច្បាប់នៅ​ទូទាំង​អឺរ៉ុប។

XS
SM
MD
LG