សហរដ្ឋអាមេរិក៖ បានដកហូតមិនឲ្យប្រើប្រាស់ឱសថដ៍លក់ដាច់បំផុតដើម្បីព្យាបាលជំងឺមហារីកដោះដែលមានកម្រិតខ្ពស់បំផុត។
ស្រីលង្កា៖ តុលាការមួយរបស់ស្រីលង្កាបានកាត់ទោសអតីតនាយកកងទ័ពនិងមេដឹកនាំគណបក្សប្រឆាំងឲ្យជាប់គុក៣ឆ្នាំ បន្ទាប់ពីរកឃើញកំហុសលោកថាបានប្រឌិតការចោទប្រកាន់ក្លែងក្លាយអំពីរដ្ឋមន្រ្តីក្រសួងការពារប្រទេស។
អ៊ីរ៉ង់៖ ក្រុមប្រឹក្សាអភិបាលនៃទីភ្នាក់ងារឃ្លាំមើលបរមាណូរបស់អង្គការសហប្រជាជាតិកំពុងជួបប្រជុំគ្នាក្នុងទីក្រុងវីយ៉ែន ជាទីកន្លែងត្រូវគេរំពឹងថានឹងបោះឆ្នោតលើវិធានការណ៍ដើម្បីរិះគន់អ៊ីរ៉ង់បន្ថែមទៀតលើកម្មវិធីបរមាណូរបស់ខ្លួន។
សហរដ្ឋអាមេរិក៖ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិកបានបោះឆ្នោតកាលពីថ្ងៃសុក្រលើសេចក្តីព្រាងច្បាប់ដែលនឹងបង្ខំឲ្យសភាធ្វើឲ្យមានតុល្យភាពថវិការរបស់ខ្លួន ពេលដែលគណៈកម្មាធិការដែលមានគណបក្សទាំងពីរធ្វើការប្រវេសប្រវាសដើម្បីកំណត់ការកត់បន្ថយថវិការមុនពេលកំណត់ដ៍សំខាន់នៅសប្តាហ៍ក្រោយ។
អេហ្ស៊ីប៖ ជនជាតិអេហ្ស៊ីបរាប់ពាន់នាក់កំពុងធ្វើបាតុកម្មនៅទីលាន Tahrir ក្នុងរដ្ឋធានីឡឺគ័រ ជាការរកាំចិត្តដែលពួកគេនិយាយថាជាការប៉ុនប៉ងរបស់ពួកយោធាដើម្បីពង្រឹងអំណាចរបស់ខ្លួន។
សូម៉ាលី៖ អង្គការសហប្រជាជាតិបានលប់ចោលការប្រកាសភាពទុរភិក្សនៅក្នុងតំបន់បីនៅសូម៉ាលី តែបានព្រមានថាប្រជាពលរដ្ឋ២៥ម៉ឺននាក់នៅប្រឈមមុខការអត់ឃ្លានដ៍ខ្លាំងនៅក្នុងតំបន់នោះ។