ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​សង្ខេប - ១១ ​កក្កដា


បុរស​កម្ពុជា​ម្នាក់​ដើរ​នៅ​ជិត​រូបថត​រូបិយវត្ថុ​ផ្សេងៗ ក្នុង​អំឡុង​ពិធី​​បើក​សម្ពោធទី​ស្នាក់ការ​ផ្សារ​មូលបត្រ​កម្ពុជា​ (Cambodia Securities Exchange) ក្នុង​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​​ច័ន្ទ​ទី​១១​ខែ​កក្កដា​ឆ្នាំ​២០១១។
បុរស​កម្ពុជា​ម្នាក់​ដើរ​នៅ​ជិត​រូបថត​រូបិយវត្ថុ​ផ្សេងៗ ក្នុង​អំឡុង​ពិធី​​បើក​សម្ពោធទី​ស្នាក់ការ​ផ្សារ​មូលបត្រ​កម្ពុជា​ (Cambodia Securities Exchange) ក្នុង​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​​ច័ន្ទ​ទី​១១​ខែ​កក្កដា​ឆ្នាំ​២០១១។

កម្ពុជា៖ ប្រទេស​កម្ពុជា​បាន​បើក​ទ្វារ​ទីផ្សារ​មូលប័ត្រ​ដែល​គេ​បាន​រង់​ចាំ​យូរ​ នៅ​ថ្ងៃច័ន្ទ​នេះ​ ទោះ​បី​ជា​មិន​ទាន់​មាន​ក្រុមហ៊ុន​ណា​មួយ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ពាណិជ្ជកម្ម​ក៏​ដោយ។

ប៉ាគីស្ថាន៖ អ្នកនាំ​ពាក្យ​យោធា​ប៉ាគីស្ថាន​ម្នាក់​ថ្លែង​ថា ​សេចក្ដី​សម្រេច​ចិត្ដ​របស់​ស.រ.អ.​ ដើម្បី​ព្យួរ​ជំនួយ​ថវិកា​យោធា​៨០០​លាន​ដុល្លារ​ ទៅ​ឲ្យ​ប្រទេស​ប៉ាគីស្ថាន​នោះ​ នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ច​ប្រតិបត្ដិការ​របស់​ខ្លួន​ទេ។

ប៉ាគីស្ថាន៖ មន្ដ្រី​នៅ​តំបន់​ឦសាន​ប្រទេស​ប៉ាគីស្ថាន ​និយាយ​ថា​ ការ​ផ្ទុះ​មួយ​នៅ​ក្នុង​ការ​ប្រមូល​ផ្ដុំ​នយោបាយ ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៤ ​នាក់។ មន្ដ្រី​រដ្ឋការ​និយាយ​ថា ​មាន​មនុស្ស​យ៉ាងតិច​ ១២​ នាក់​ទៀត​បាន​រងរបួស​នៅ​ក្នុង​ការ​ផ្ទុះ​គ្រាប់​បែក​នៅ​ថ្ងៃ​ច័ន្ទ​នៅ​ក្នុង​មណ្ឌល​បាតក្រាម។

អ៊ីរ៉ាក់៖ លោក​រដ្ឋមន្ដ្រី​ក្រសួង​ការពារ​ប្រទេសសហរដ្ឋ​អាមេរិក Leon ​Panetta ​ថ្លែង​ថា​សហរដ្ឋ​អាមេរិក​មាន​ចិត្ដ​ព្រួយបារម្ភ​អំពី​ការណ៍​ដែល​អ៊ីរ៉ង់​ផ្ដល់​អាវុធ​ទៅ​ឲ្យ​ជន​សកម្មប្រយុទ្ធ​នៅក្នុង​ប្រទេស​អ៊ីរាក់​ នៅ​ពេល​ដែល​លោក​រៀប​ចំ​ជួប​ប្រជុំ​ជា​មួយ​មេ​ដឹក​នាំ​អ៊ីរ៉ាក់​អំពី​អនាគត​នៃ​កង​កម្លាំង​យោធា សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​នោះ។

ស៊ីរី៖ ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​និង​អ្នកស្រុក​ស៊ីរី​និយាយ​ថា ​កង​កម្លាំង​យោធា​ស៊ីរី​ គាំទ្រ​ដោយ​រថពាស​ដែក​ បាន​វាយ​សម្រុក​ចូល​ទៅ​ក្នុង​កណ្ដាល​ទីក្រុង​ហូម ​ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ម្នាក់​ និង​ ធ្វើ​ឲ្យ​របួស​២០នាក់។

ស.រ.អ.៖ ក្រុម​មេបញ្ជាការ​ថ្នាក់ខ្ពស់​មក​ពី​ស.រ.អ.​និង​ពី​ប្រទេស​ចិន​និយាយ​ថា​ គេ​បាន​បើក​កិច្ច​ចរចា​គ្នា​ ដ៏​ស្មោះត្រង់​នៅ​ថ្ងៃច័ន្ទ​នេះ​អំពី​ជម្លោះ​ដែនទឹក​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​និង​រឿង​ជម្លោះ​ដទៃ។

ស.រ.អ.៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់ អូបាម៉ា​ បាន​អំពាវនាវ​ឲ្យ​មាន​កិច្ច​ចរចា​គ្នា​បន្ថែម​អំពី​ថវិកា​ចាយវាយ​នៅ​ថ្ងៃច័ន្ទ​នេះ​ នៅ​ឯ​សេតវិមាន​ក្រោយ​ពី​ខកខាន​មិន​បាន​ស្វែង​រកកិច្ច​ព្រមព្រៀង​ជា​មួយ​ក្រុម​សាធារណរដ្ឋ។

ឥណ្ឌូនេស៊ី៖ ប៉ូលិស​ឥណ្ឌូនេស៊ី​និយាយ​ថា​ ខ្លួន​បាន​ស្កាត់​ចាប់​យក​នាវា​ដឹក​ជនជាតិ​ស្រីលង្កា​៨៥នាក់​ ដែល​ជា​អ្នកស្វែង​រក​ការ​ជ្រកកោន​ក្នុង​ប្រទេស​ទី​បី​ ដែល​ជិះ​ក្នុង​នាវា​មួយគ្រឿង​បើកបរ​ទៅ​រក​ប្រទេស​នូវែលសេឡង់។

អ៊ូហ្គង់ដា៖ ប្រធានាធិបតី​នៃ​ប្រទេស​អ៊ូហ្គង់ដា​ លោក ​Yoweri Museveni បាន​អំពាវនាវ​ឲ្យ​ពង្រីក​យុទ្ធនាការ​យោធា​ប្រឆាំង​ជីវពល​ប្រដាប់​អាវុធ​នៅ​ក្នុង​ប្រទេស​សូម៉ាលី​ដោយ​ថ្លែងថា​ប្រទេស​នេះ​ជា​ការ​គំរាម​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​អាហ្វ្រិក​ខាងកើត​និង​ជា​ប្រទេស​បញ្ជូន​ភេរវកម្ម​ក្នុង​តំបន់។

XS
SM
MD
LG