ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ៖ ០១ ធ្នូ


លោកស្រី​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក ហ៊ីឡារី គ្លីនតុន (Hillary Clinton) (ឆ្វេង) ចាប់​ដៃ​ជាមួយ​លោក ថេន សេន (Thein Sein) ប្រធានាធិបតី​ភូមា (មីយ៉ាន់ម៉ា) នៅ​ក្នុង​ការ​ជួប​ប្រជុំ​មួយ​នៅ​ឯ​ការិយាល័យ​ប្រធានាធិបតី​នៅ​រដ្ឋធានី​ណៃពិដោ (Naypyitaw) កាល​ពី​ថ្ង
លោកស្រី​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក ហ៊ីឡារី គ្លីនតុន (Hillary Clinton) (ឆ្វេង) ចាប់​ដៃ​ជាមួយ​លោក ថេន សេន (Thein Sein) ប្រធានាធិបតី​ភូមា (មីយ៉ាន់ម៉ា) នៅ​ក្នុង​ការ​ជួប​ប្រជុំ​មួយ​នៅ​ឯ​ការិយាល័យ​ប្រធានាធិបតី​នៅ​រដ្ឋធានី​ណៃពិដោ (Naypyitaw) កាល​ពី​ថ្ង

ព័ត៌មាន​ចុង​ក្រោយ​បំផុត៖

ភូមា/អាមេរិក៖ លោក​ថេន សេន ប្រធានាធិបតី​នៃ​ប្រទេស​ភូមា​បាន​ស្វាគមន៍​លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ​ហ៊ីលឡារី ក្លីនតុន ដោយ​បាន​ហៅ ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​នេះ​ថា​ មាន​លក្ខណៈ​ជា​ប្រវត្តិសាស្រ្ត​ ហើយ​តំណាង​ឱ្យ​ទំព័រ​ថ្មី​មួយ​ក្នុង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ។​

សេដ្ឋកិច្ច​ពិភពលោក៖ ផ្សារហ៊ុន​អាស៊ី​មាន​ការ​កើនឡើង​ក្រោយពី​មាន​ចំណាត់​ការ​ពី​ធនាគា​រកណ្តាល​ធំៗ​លើ​ពិភពលោក។ ​ទីផ្សារហ៊ុន​អាស៊ី​មាន​សន្ទុះ​ឡើង​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដោយ​បន្ត​ឱ្យ​មាន​ការ​ប្រមូល​ផ្តុំ​នៅ​ទូទាំង​ពិភពលោក​ ក្រោយ​ពី​ធនាគារ​កណ្តាល​ធំៗ​នៅ​ក្នុង​ពិភពលោក​បាន​ចាត់​វិធានការ​ដែល​មាន​ការ​សម្របសម្រួល​គ្នា​មួយ​ដើម្បី​គាំទ្រ​សេដ្ឋកិច្ច​អឺរ៉ុប​ដែល​កំពុង​មាន​បញ្ហា។

អង្គការ​សហប្រជាជាតិ៖ លោក​ បាន​ គីមូន​ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា​នៅ​ទីបំផុត ​ពិភពលោកបាន​ឈាន​មក​ដល់​ដំណាក់​កាល​ដែលអាច​លុប​បំបាត់​ជំងឺ​អេសដ៍​បាន​ហើយ ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា ​គេ​នៅតែ​ត្រូវការ​មូលនិធិ​បន្ថែម​ទៀត​សម្រាប់​ជួយ​ដល់​ការ​រីកចម្រើន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ។​

អង់គ្លេស៖ កាលពី​ថ្ងៃ​ពុធ​កន្លងទៅ​ប្រទេស​អង់គ្លេស​បាន​បណ្តេញ​អ្នកការទូត​អ៊ីរ៉ង់​ពី​ប្រទេស​របស់​ខ្លួន​និង​បាន​បិទ​ស្ថានទូត​ខ្លួន​ប្រចាំ​នៅ​ទីក្រុង​តេអេរ៉ង់​ ក្រោយ​ពី​ស្ថានទូត​ខ្លួន​បាន​ទទួល​រង​ការ​វាយប្រហារ​ដោយ​ហ្វូង​មនុស្ស​មួយ​ក្រុម​ដែល​ពោរពេញ​ដោយ​កំហឹង​កាលពី​មួយ​ថ្ងៃ​មុន។​

ស៊ីរី៖ គណៈកម្មការ​មួយ​នៃ​សម្ព័ន្ធ​អារ៉ាប់ដែល​ទទួល​ខុសត្រូវ​លើ​ការអនុវត្ត​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​ស៊ីរី​បាន​កំពុង​ផ្តោត​គោលដៅ​របស់​ខ្លួន​លើ​ក្រុម​អ្នក​មាន​និង​មន្រ្តី​មាន​អំណាច​ក្នុង​ប្រទេស​នេះ។​

អ៊ីរ៉ាក់៖ ​ក្រុម​សកម្ម​ប្រយុទ្ធ​អ៊ីរ៉ាក់​បាន​កំពុង​ស្តែង​ឱ្យ​ឃើញ​នូវ​វត្តមាន​របស់​ពួកគេ​នៅក្នុង​តំបន់​ភាគ​ឦសាន្ត​នៃ​ប្រទេស​នេះ​ ដោយ​បាន​សម្លាប់​មនុស្ស​អស់​យ៉ាង​ហោច​ណាស់​១៧​នាក់​ក្នុង​ការ​វាយប្រហារ​ដោយ​ឡែក​ពី​គ្នា​ចំនួន​ពីរ។

អេហ្ស៊ីប៖ អ្នក​បោះឆ្នោត​នៅ​អេហ្ស៊ីប​កំពុង​រង់ចាំ​លទ្ធផល​នៃ​ការ​បោះឆ្នោត​សភាជាតិ​ជា​ប្រវត្តិសាស្រ្ត​ក្នុង​ដំណាក់​កាល​ទីមួយ​របស់​ខ្លួន​ ដែល​គ្រោង​នឹង​ផ្សព្វផ្សាយ​ឱ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​មាន​ការ​យឺត​យ៉ាវ​ជាង​ការ​គ្រោងទុក​ចំនួន​មួយថ្ងៃ​។

ចិន៖ សន្ទស្សន៍​ទស្សនទាន​ពិភពលោក​ស្តី​ពី​អំពើ​ពុករលួយ​ បានបង្ហាញ​ថា​ប្រទេស​ចិន ​ត្រូវ​បានគេ​មើល​ឃើញ​ថា​នៅតែ​មានអំពើ​ពុករលួយ​បើ​ទោះបីជា​មាន​ការ​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​អំពើ​ពុករលួយ​ជាផ្លូវការ​យ៉ាង​ណា​ក៏​ដោយ។

ព័ត៌មាន​នៅ​ពេល​មុន​នេះ៖

ប្រធានាធិបតី​ស៊ីវិល​ថ្មី​របស់​ភូមា ថេន សែន (ឆ្វេង) លើក​កែវស្រាជាមួយ​ប្រធានាធិបតី ហ៊ូ ជីនតាវ ក្រោយ​ពី​ពិធី​ចុះហត្ថលេខានៅឯ Great Hall of the People នៅ​ក្រុង​ប៉េកាំង (ឯកសារ)។
ប្រធានាធិបតី​ស៊ីវិល​ថ្មី​របស់​ភូមា ថេន សែន (ឆ្វេង) លើក​កែវស្រាជាមួយ​ប្រធានាធិបតី ហ៊ូ ជីនតាវ ក្រោយ​ពី​ពិធី​ចុះហត្ថលេខានៅឯ Great Hall of the People នៅ​ក្រុង​ប៉េកាំង (ឯកសារ)។

ចិនៈ ប្រទេស​ចិន​នៅតែ​រក្សា​ចំណង​ទាក់ទង​ជាមួយ​ភូមា​ទោះ​ជា​មាន​ឥទ្ធពល​បស្ចិម​ប្រទេស​ក៏​ដោយ។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​ម្នាក់ បាន​ថ្លែង​នៅ​ថ្ងៃពុធ​នេះ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង ស្វាគមន៍​ចំពោះ​វិធានការណ៏​របស់​ភូមា​ដើម្បី​បង្កើន​ការទាក់ទង​និង​កែលំអរ​ការទាក់ទង​ជាមួយ​បស្ចិម​ប្រទេស។ ប៉ុន្តែ ក៏មាន​មតិ​មួយ​ចំនួន​ ដែល​អះអាង​ជាតិនិយម​ បាន​សំដែង​នូវ​គំនិត​អវិជ្ជាមាន​ចំពោះ​ទស្សនៈកិច្ច​របស់​ លោកស្រី​ហ៊ីលឡារី គ្លីនតុន។

ភូមាៈ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ហ៊ីលឡារី គ្លីនតុន បាន​ចាប់​ផ្តើម​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ​មួយ ជា​លើក​ដំបួង ទៅ​កាន់​ប្រទេស​ភូមា ក្នុង​អម្លុង​ពេល ៥០​ឆ្នាំ។ ក្នុង​ដំណើរ​ទស្សនៈកិច្ច​៣ថ្ងៃ លោកស្រី​មាន​គម្រោង​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ភូមា ថេន សែននិង​មេដឹកនាំ​ប្រជាធិបតេយ្យ លោកស្រី​អូងសានស៊ូជីផង។

អេហ្ស៊ីបៈ ក្រុម​មន្ត្រី​អេហ្ស៊ីប​និយាយថា​ការប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត​ជំហាន​ទីមួយ នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​សភា និង​ធើ្វ​នូវថ្ងៃ​ព្រហស្បតិវិញ​ ជំនួស​ឲ្យ​ថ្ងៃពុធ មួយថ្ងៃ​យឺត​ជាង​ការគ្រោងទុក​ ដោយ​មិន​បាន​ប្រាប់​អំពី​មូលហេតុ​ នេះ​បើ​យោងតាម​ការប្រកាស​របស់​បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋរបស់អេហ្ស៊ីប ។

សហរដ្ឋ​អាមេរិកៈ នៅ​ព្រឹក​ថ្ងៃពុធ ក្នុង​ទីក្រុង ឡូស អានជឹឡេស (Los Angeles) បាតុករ​ជា​ច្រើន​នាំ​គ្នា​ចាក​ចេញ​ដោយ​ស្ម័គ្រចិត្ត​ ក្រោយពី​ការចាប់ខ្លួន​មនុស្ស​ជាង​២​រយ​នាក់ នៅ​ក្នុង​ទីក្រុង Los Angeles និង​ជាង​៥០​នាក់ នៅ​ក្រុង ហ្វីឡាដឺលភា (Philadelphia)​ នៅក្នុង​ខណៈពេល​ប៉ូលីស​នៅក្នុង​ទីក្រុង​ទាំងពីរ ធើ្វ​ការបោសសំអាត​កន្លែង​បោះ​ជំរំ​របស់​បាតុករ​កាន់​កាប់​ទី​ផ្សារ Wall Street។

អ៊ឺរ៉ុបៈ ផ្សារហ៊ុន​បាន​ឡើង​ថ្លៃ​លើស​៣ភាគរយ នៅ​ទីផ្សារ​លក់​ហ៊ុន​ធំៗ នៅ​ទីក្រុងនូវយ៉ក ឡុងដ៍ ប៉ារីស និង Frankfurt​ ក្រោយពី​ធនាគារពិភពលោក​រួមមាន​ ធនាគារសហព័ន្ធ​របស់​សហរដ្ឋអាមេរិក ធនាគារ​កណ្តាល​របស់​អ៊ឺរ៉ុប ធនាគារ​នៃ​ប្រទេស​អង់គ្លេស និង​ធនាគារ​កណ្តាល ក្នុង​ប្រទេស​ជប៉ុន កាណាដា និង​ស្វីស បាន​និយាយថា ចាប់​ផ្តើម​ពី​ថ្ងៃ​ចន្ទ​ក្រោយ​ទៅ ពួកគេ​និងបញ្ចុះ​ប្រាក់ការ​កន្លះ​ភាគរយ សម្រាប់​ធនាគារ​ក្នុង​ការ​ខ្ចី​ប្រាក់​ដុល្លារ​អាមេរិក។ ប៉ុនែ្ត ឥទ្ធិពល​នៃ​ចំណាត់ការណ៍​នេះ និង​មាន​រយៈ​ពេល​យូរ​ប៉ុន្មាន នូវតែ​ជា​សំណួរ​ដែល​គេ​នាំគ្នា​ចោទសួរ។

សហរដ្ឋអាមេរិកៈ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាមា (Barack Obama) ព្រមាន​អំពី​ការ​រងគ្រោះ​យ៉ាង​ធ្ងន់​ធ្ងរ ដល់​សេដ្ឋកិច្ច​បើ​សិន​ជា​សភា​សហរដ្ឋ​អាមេរិក​បរាជ័យ​មិន​បាន​បន្ត​ការ​កាត់​បន្ថយ​ពន្ធដារ​លើ​ប្រាក់​ខែអ្នកមាន​ប្រាក់​ចំណូល​មធ្យម ។

សហរដ្ឋអាមេរិកៈ សហរដ្ឋអាមេរិក​គាំទ្រនូវការប្រើ​ឈ្មោះ​ប្រទេស​ភូមា ជាជាង​ប្រទេស មីយ៉ាន់ម៉ា (Myanmar)​ ដែល​បាន​ប្តូរ កាល​ពី​ឆ្នាំ ១៩៨៩ អតិត​រដ្ឋាភិបាល​យោធា​នៃ​ប្រទេស​ភូមាដើម្បី​បង្ហាញ​ការ​គាំទ្រ​ចំពោះ​គណបក្ស​ប្រជាធិបតេយ្យ ដែល​ជាគណបក្ស​ប្រឆាំង​របស់​ប្រទេស​នេះ។

ស៊ីរីៈ ប្រទេស​ស៊ីរី​បាន​ប្រកាស​ខ្លួន​បាន​ដោះលែង​អ្នកទោស​ជាង​៩រយ​នាក់ ខណះ​ដែល​ក្រុម​សកម្មជន​និយាយថា​ការ​ប៉ះទង្គិនគ្នា​ថ្មីៗ​បាន​ផ្ទុះឡើង​នៅ​ខេត្ត Daraa។ តាម​ឲ្យដឹង​ពី ទីភ្នាក់ងារ​ព័ត៌មានរដ្ឋ SANA និយាយថា​ជន​ដទៃទៀត​ជាង ១ពាន់៧រយនាក់ ត្រូវ​បាន​ដោះលែង​កាលពី​ដើម​ខែ​នេះ។ ប៉ុនែ្ត​ នៅ​ពេល​ជា​មួយ​គ្នា​នេះ អង្គការ​សិទ្ធិមនុស្ស​ស៊ីរី និយាយថា​កង​កម្លាំង​ស៊ីរី ក្នុងរថ​ពាស​ដែក បាន​ចូល​ទៅ្​ក្នុង​ភូមិ​មួយ​ក្បែរ​ទីក្រុង Daraa។

XS
SM
MD
LG