ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្ខេប​ព័ត៌មាន​អន្តរជាតិ​​ - ០៥ ​កក្កដា


ពលរដ្ឋ​​ថៃ​តម្រង់ជួរ​នៅ​ឯ​ស្ថានីយ៍​បោះឆ្នោត​មួយ​​ក្នុង​ទី​ក្រុង​បាងកក នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​របស់​ប្រទេស​ថៃ​​កាល​ពី​ថ្ងៃ​ទី​៣​ខែ​កក្កដា​ឆ្នាំ​២០១១។
ពលរដ្ឋ​​ថៃ​តម្រង់ជួរ​នៅ​ឯ​ស្ថានីយ៍​បោះឆ្នោត​មួយ​​ក្នុង​ទី​ក្រុង​បាងកក នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​របស់​ប្រទេស​ថៃ​​កាល​ពី​ថ្ងៃ​ទី​៣​ខែ​កក្កដា​ឆ្នាំ​២០១១។

ថៃ៖ អគ្គលេខាធិការ​អ.ស.ប.​ លោក​បាន គីមូន​ បាន​ស្វាគមន៍​ចំពោះ​ភាព​មាន​សណ្ដាប់ធ្នាប់​ដែល​កើត​មាន​ឡើង​ចេញ​ពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ដ​នៅ​ក្នុង​ប្រទេស​ថៃ​ ពេល​ដែល​មេដឹកនាំ​គណបក្ស​ភឿថៃ​បាន​ចាប់ផ្ដើម​កិច្ច​ចរចា​គ្នា​ដើម្បី​រៀបចំ​បង្កើត​រដ្ឋាភិបាល​ចម្រុះ។

ភូមា៖ ក្រុម​ចម្រុះ​នៃ​សកម្មជន​ភូមា​បាន​ទាមទារ​ឲ្យ​ប្រទេស​ចិន​បញ្ឈប់​ការ​ស្ថាបនា​ទំនប់ទឹក​ជាច្រើន​នៅ​តំបន់​ភាគ​ខាងជើង​ប្រទេស​ភូមា​ដែល​នៅ​ទីនោះ​ ក្រុម​បះបោរ​នៃ​អំបូរ​ភាគតិច​កាជិន​ ស្ថិត​នៅ​ក្រោម​ការ​វាយ​ប្រហារ​ពី​ទាហាន​របស់​រដ្ឋាភិបាលភូមា។

ប៉ាគីស្ថាន/អាហ្វហ្កានីស្ថាន៖ គ្រាប់បែក​ផ្ទុះ​បង្កប់​ក្នុង​ដី​បាន​សម្លាប់​ទាហាន​បាគីស្ថាន​ម្នាក់​ និង​ធ្វើ​ឲ្យ​របួស​ទាហាន​ច្រើន​នាក់​ទៀត​រហូត​ដល់​១៥នាក់​ កើត​ឡើង​នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​អាហហ្កានិស្ថាន។

ជប៉ុន៖ លោក​រដ្ឋមន្ដ្រី​ថ្មី​ខាងសំណង់​ដែល​ទើប​នឹង​ត្រូវ​បាន​តែងតាំង​កាល​ពី​ពេល​ថ្មី​នេះ​ក្នុង​ប្រទេស​ជប៉ុន​ បាន​លាលែង​ចេញ​ពី​តំណែង​កាល​ពី​ថ្ងៃ​អង្គារ​នេះ​ ដោយសារ​តែ​លោក​បាន​ថ្លែងការណ៍​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​ដែល​ប៉ះពាល់​ដល់​ជន​រស់រាន​មាន​ជីវិត​ពី​ការ​រញ្ជួយ​ផែនដី​និង​រលក​ស៊ូណាមី​កាល​ពី​ថ្ងៃ​ទី​១១​ខែ​ មីនា។

សហរដ្ឋ​អាមេរិក៖ ពលរដ្ឋ​អាមេរិកាំង​បាន​ប្រារព្ធ​ពិធី​បុណ្យ​ឯករាជ្យ​កាល​ពី​ថ្ងៃច័ន្ទ​ ជា​ថ្ងៃ​ខួប​ទី​២៣៥ឆ្នាំ​ដែល​មេដឹកនាំ​ស្ថាបនិក​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ឯករាជ្យ​ពី​ប្រទេស​អង់គ្លេស។

ស៊ូដង់៖ បេសកម្ម​របស់​អ.ស.ប​នៅ​ក្នុង​តំបន់​ដារហ្វួរ​នៃ​ប្រទេស​ស៊ូដង់​និយាយ​ថា​ ខ្លួន​បាន​ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​រំដោះ​អាវុធ​និង​បញ្ចូល​ក្នុង​កងទ័ព​នូវ​អតីត​អ្នក​ប្រយុទ្ធ​៤០០​នាក់​ពី​ភាគី​ទាំង​សង្ខាងនៃសង្រ្គាម​យូរអង្វែង​រវាង​ក្រុម​បះបោរ​និង​រដ្ឋាភិបាល។

អ៊ីស្រាអែល៖ លោក​រដ្ឋមន្ដ្រី​ក្រសួង​ការពារ​ប្រទេស​អ៊ីស្រាអែល​បាន​ផ្អាក​ការ​ចរចា​ជាមួយ​មន្ដ្រី​ប៉ាឡេស្ទីន​អំពី​ការ​ប្រគល់​សាកសព​ភេរវជន​បាឡេស្ទីន​៨៤នាក់ ​ដែល​បាន​ត្រូវ​បូជា​នៅ​ក្នុង​ដែនដី​អ៊ីស្រាអែល។

វេណេស៊ុយអេឡា៖ ប្រធានាធិបតី​នៃ​ប្រទេស​វេណេស៊ុយអេឡា​លោក​ Hugo Chavez បាន​វិល​ត្រឡប់​មក​ប្រទេស​របស់​លោក​វិញ​ក្រោយ​ពី​បាន​ត្រូវ​ព្យាបាល​ពី​ជំងឺ​មហារីក​ក្នុង​ប្រទេស​គុយបា​មក។

អ៊ីរ៉ាក់៖ គ្រាប់បែក​ពីរ​គ្រាប់​បាន​ផ្ទុះ​នៅ​ក្រៅ​អគារ​រដ្ឋាភិបាល​នៅ​តំបន់​ភាគ​ ខាង​ជើង​ទីក្រុង​បាដាដ​ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៣៥​នាក់។

XS
SM
MD
LG