កម្ពុជា៖ ដែលមានការតម្រូវការថាមពលច្រើនបានបើកសម្ពោធទំនប់វារីអគ្គីសនីដ៏ធំបំផុតរបស់ខ្លួនគិតមកដល់បច្ចុប្បន្ន។ គម្រោងដែលចិនបានជួយផ្តល់ថវិកាជាច្រើនលានដុល្លារដើម្បីស្ថាបនានេះបានទទួលការសរសើរពីរដ្ឋាភិបាលក្រុងភ្នំពេញ តែបានការរិះគន់ពីក្រុមការពារបរិស្ថានផងដែរ។
ស៊ីរី៖ ប្រធានាធិបតីស៊ីរី បាសា អាល់អាសាដ បានបដិសេធថាលោកមិនបានបញ្ជាឲ្យមានការសម្លាប់ក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលជាច្រើនពាន់នាក់នោះទេ ដោយលោកបានប្រាប់អ្នកយកព័ត៌មានអាមេរិកាំងម្នាក់ថា លោកមិនមែនជាអ្នកត្រួតលើកងកម្លាំងដែលបានប្រព្រឹត្តអំពើបង្ក្រាបដ៏សាហាវនៅក្នុងប្រទេសនោះទេ។
រុស្ស៊ី៖ អតីតមេដឹកនាំសហភាពសូវៀត លោកមីកាអ៊ែល មានអំពាវនាវឲ្យមានការប្រកាសរំសាយលទ្ធផលការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា រុស្ស៊ី ជាមោឃៈនិងស្នើឲ្យមានការបោះឆ្នោតមួយជាថ្មី។
អាហ្វហ្គានីស្ថាន៖ ប្រធានាធិបតីអាហ្វហ្គានីស្ថាន ហាមីត កាហ្សាយបានថ្លែងថា លោកមានផែនការប្រឈមមុខនឹងរដ្ឋាភិបាលប៉ាគីស្ថាន អំពីការបំផ្ទុះគ្រាប់បែកអត្តយាតមួយមិនដែលមានធ្វើពីមុនមកដែលសំដៅទៅរកជនជាតិមូស្លីមនិកាយស្ហ៊ីអ៊ីត កាលពីថ្ងៃអង្គារ ដែលបណ្តាលឲ្យស្លាប់មនុស្សចំនួន៥៥នាក់។
ប៉ាគីស្ថាន៖ ប្រធានាធិបតីប៉ាគីស្ថាន អាស៊ីហ្វ អាលី ហ្សាដារី បានអញ្ជើញទៅទីក្រុងឌូបៃ ដើម្បីទទួលការព្យាបាលជម្ងឺបេះដូងដែលបង្កឲ្យមានពាក្យចចាមអារ៉ាមថាលោកអាចលាឈប់ពីតំណែង។
អេហ្ស៊ីប៖ ក្រុមប្រឹក្សាយោធាគ្រប់គ្រងអំណាចរបស់អេហ្ស៊ីបបានប្រគល់អំណាចប្រធានាធិបតីខ្លះទៅជូននាយករដ្ឋមន្រ្តីស្តីទី កាម៉ាល់ អេល ហ្កាន់ស៊ូរី។