ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​សហរដ្ឋ​អាមេរិក​សំខាន់ៗ​និយាយ​ថា ​ពួកគេ​បោះ​ឆ្នោត​ឲ្យ​លោក Kavanaugh


អ្នកស្រី Susan Collins ដើរចេញ​ពីសេតវិមាន​កាលពី​ថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០១៨។

លោកស្រី Susan Collins និង​លោក Joe Manchin សមាជិក​ព្រឹទ្ធ​សភា​ដ៏​សំខាន់​ចំនួន ២​រូប​និយាយ​ថា ​ពួកគេ​នឹង​បោះ​ឆ្នោត​ដើម្បី​តែងតាំង​លោក​ចៅក្រមBrett Kavanaugh នៅ​តុលាការ​កំពូល។

ក្នុង​សុន្ទរកថា​មួយ​ទៅកាន់​ព្រឹទ្ធសភា ​លោកស្រី Collins ​សមាជិក​ព្រឹទ្ធសភា​ខាងគណ បក្ស​សា​ធារណរដ្ឋ ​បាន​លើក​ឡើង​ពីការ​ខ្វះភស្តុតាង​ចំពោះ​ការ​អះអាងប្រឆាំង​នឹង​លោក Kavanaugh ហើយ​លោកស្រី​បាន​និយាយ​ទៀត​ថា ការ​សម្រេច​របស់​លោក​ស្រី​មិន​ត្រូវ​គេ​យល់​ថា ​ជា​ការ​បដិសេធ​ពី​សារៈ​សំខាន់​នៃ​ការ​អះអាង​ការ​យាយី​ខាង​ផ្លូវ​ភេទ​នោះ​ទេ។

​លោកស្រី​សមាជិក​ព្រឹទ្ធ​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​មាន​ប្រសាសន៍​ថា «បុរស​និង​ស្រ្តី​គ្រប់​រូប​ដែល​ធ្វើ​ការ​ចោទ​ប្រកាន់ពីការ​យាយី​ខាង​ផ្លូវ​ភេទសាកសម្យត្រូវ​បាន​គេ​ស្តាប់​និង​យក​ចិត្ត​ទុកដាក់​ដោយ​ការ​គោរព»។

លោក Manchin សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​និយាយ​នៅ​ក្នុង​សារ​តាម​ប្រព័ន្ធ​ Twitter ​ប៉ុន្មាន​នាទី​ក្រោយ​មក​ថា ​លោក​នឹង​បោះ​ឆ្នោត​គាំទ្រ​ការ តែង​តាំង​នេះ​ដោយ​ផ្អែកលើ​ព័ត៌មាន​ដែល​លោក​មាន​គ្រប់​គ្រាន់ ​រួម​ទាំង​របាយ​ការណ៍​ដែល​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ FBI ​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

សមាគម​មេធាវី​អាមេរិកាំង​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​តាម​សារ​អ៊ីម៉ែលកាល​ពី​រសៀល​ថ្ងៃ​សុក្រដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សមាជិក​ព្រឹទ្ធ​សភា Charles Grassley ដែល​ជា​ប្រធាន​គណៈកម្មាធិការ​តុលាការ​ព្រឹទ្ធសភា​និង​លោកស្រី Dianne Feinstein ​សមាជិក​ព្រឹទ្ធ​សភា​ខាង​គណបក្សប្រជា​ធិបតេយ្យ​។

លិខិត​នោះ​បាន​និយាយថា ​ព័ត៌មាន​ថ្មីបាន​បណ្តាល​ឲ្យបើក​ការវាយ​តម្លៃ​ឡើង​វិញ​របស់​សមាគម​មេធាវី​អាមេរិកាំង​អំពី​លោក Kavanaughដែល​ត្រូវ​ធ្វើ​ឡើង​ដោយ​គណៈ កម្មាធិការ​អចិន្ត្រៃយ៍​របស់សមាគមមេធាវី​អាមេរិកាំង​ដោយ​ផ្អែកលើ​តុលា​ការ​សហ ព័ន្ធ៕


XS
SM
MD
LG