ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ប្រជុំ​នយោបាយ​​សំខាន់​របស់​ចិន​ចាប់​ផ្តើម​ក្រោយ​ត្រូវ​ពន្យារ​ពីរ​ខែ​ដោយ​សារ​កូវីដ១៩


ប្រធានាធិបតី​ចិន​លោក ស៊ី ជិនពីង និង​មន្ត្រីជាន់ខ្ពស់ជា​ច្រើន​រូបទៀតរស្ងៀមស្ងាត់​អំឡុងការ​កាន់ទុកចំពោះ​ជន​ដែល​បាន​ស្លាប់​ដោយវីរុស​កូរ៉ូណាក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​កាលពី​ថ្ងៃទី​៤ មេសា ២០២០។
ប្រធានាធិបតី​ចិន​លោក ស៊ី ជិនពីង និង​មន្ត្រីជាន់ខ្ពស់ជា​ច្រើន​រូបទៀតរស្ងៀមស្ងាត់​អំឡុងការ​កាន់ទុកចំពោះ​ជន​ដែល​បាន​ស្លាប់​ដោយវីរុស​កូរ៉ូណាក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​កាលពី​ថ្ងៃទី​៤ មេសា ២០២០។

កិច្ច​ប្រជុំ​នយោបាយជាន់​ខ្ពស់​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​ចិន​ដែល​ត្រូវ​បាន​ពន្យារ​ពេល​អស់​ពីរ​ខែដោយ​សារ​វិបត្តិ​កូវីដ១៩ បាន​ចាប់​ផ្តើមឡើងនៅ​រដ្ឋធានី​ប៉េកាំង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្តែ​កិច្ច​ប្រជុំ​ឆ្នាំ​នេះ​ត្រូវ​បានបន្ថយ​ពី​ពីរ​សប្តាហ៍មក​មួយ​សប្តាហ៍​វិញ។

សន្និបាត​ប្រឹក្សា​នយោបាយ​របស់​ប្រជាជន​ចិន​បាន​ចាប់​ផ្តើម​ឡើង​ដោយ​ដោយ​រដ្ឋាភិបាល​ចិន​បាន​លើក​សរសើរ​អំពី​អ្វី​ដែល​ខ្លួន​ហៅ​ថា​ជា​ជោគជ័យ​លើ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​ដែល​បាន​ចាប់​ផ្តើម​ឡើង​នៅ​ទី​ក្រុង​វូហាន​ភាគ​កណ្តាល​ប្រទេស​កាល​ពី​ចុងឆ្នាំ​២០១៩។

លោក Wang Yang ប្រធាន​សន្និបាត​ប្រឹក្សា​នយោបាយ​របស់​ប្រជាជន​ចិន ថ្លែងសុន្ទរកថា​ទៅ​កាន់​អង្គ​ប្រជុំ​ថា អ្នក​មកចូល​រួមទាំង​២.០០០​នាក់​អាច​«ប្រាប់​ទៅ​ពិភពលោកថា​ចិន​ជាមហាប្រទេស​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ ហើយ​បាន​ចាត់​វិធានការ​ម៉ឹង​ម៉ាត់​ដែល​រួម​ចំណែក​ដល់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺ​រាតត្បាត​ជា​សាកល​កូវីដ១៩»។​

អ្នក​ចូល​ប្រជុំ​ទាំង​អស់​បាន​ពាក់​ម៉ាស់​និង​ជួប​ប្រជុំ​គ្នានៅ​ក្នុងវិមាន​មហាសាល​ប្រជាជាន​ចិន (Great Hall of the People) ក្នុង​ទី​ក្រុង​ប៉េកាំង ប៉ុន្តែលោក Wang លោក​ប្រធានាធិបតី Xi Jinping និង​មន្ត្រី​ជាន់​ខ្ពស់​ដទៃ​ទៀត​មិន​បាន​ពាក់​ម៉ាស់​ទេ។

ដោយ​សារ​ការ​ជ្រោមជ្រែង​ពី​ប្រព័ន្ធ​ឃោសនា​រដ្ឋ​ចិន លោក​ប្រធានាធិបតី​ Xi ត្រូវ​បាន​គេ​សរសើរ​នៅ​ក្នុង​ប្រទេស​ចិន​ចំពោះ​របៀប​ដែល​លោក​បានឆ្លើយ​តប​នឹងការ​រាតត្បាត​នៃ​វីរុស​ថ្មី​នេះ ប៉ុន្តែ​នៅ​ក្រៅ​ប្រទេស​ ការ​ឆ្លើយ​តប​ដំណាក់​កាល​ដំបូងៗ​របស់​លោក​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ជា​ច្រើន​រិះ​គន់៕​

XS
SM
MD
LG