ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Kerry សរសើរ​ដល់​ជនរងគ្រោះ​នៃ​ការ​វាយ​ប្រហារ​ក្នុង​ក្រុង​ប៉ារីស


នាយក​រដ្ឋមន្រ្តី​បារាំង​ លោក Francois Hollande (រូប​ឆ្វេង) ស្វាគមន៍​លោក John Kerry រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ នៅ​ឯ​វិមាន Elysee Palace ក្នុង​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០១៥។
នាយក​រដ្ឋមន្រ្តី​បារាំង​ លោក Francois Hollande (រូប​ឆ្វេង) ស្វាគមន៍​លោក John Kerry រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ នៅ​ឯ​វិមាន Elysee Palace ក្នុង​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០១៥។

រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. ​លោក John Kerry ​បាន​សម្តែង​គារវកិច្ច​ដល់​ជន​រងគ្រោះ​នៃការ​វាយ​ប្រហារ​ភេរវកម្ម​កាល​ពី​សប្តាហ៍​មុន​នៅ​ក្នុងប្រទេស​បារាំងដោយ​លោក​បាន​ហៅ​ការ​បាញ់​ទាំង​នេះ​ថា​ជា​អំពើ «កំសាក​និង​គួរ​ឱ្យ​ស្អប់ខ្ពើម»។

លោក Kerry បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​មួយ​នៅ​ក្នុង​សាលាក្រុង​នៃ​ក្រុង​ប៉ារីស​កាល​ពី​ថ្ងៃសុក្រនៅ​ក្រោយ​លោក​បាន​ដាក់​កម្រង​ផ្កា​នៅ​ឯ​កន្លែង​ដែល​ក្រុមជន​សកម្មប្រយុទ្ធ​អ៊ីស្លាម​និយម​បានបាញ់​សម្លាប់​មនុស្ស​១៧​នាក់​ក្នុង​រយៈពេល​បី​ថ្ងៃ។​ កន្លែង​មួយ​ក្នុង​បណ្តាកន្លែង​ទាំង​នេះ​ឋិត​នៅ​ជិត​ការិយាល័យ​នៃ​ទស្សនាវដ្តី​ Charlie Hebdo ដែល​នៅ​ទី​នោះ​ជន​ប្រដាប់​អាវុធ​ពីរ​នាក់​បាន​បាញ់​សម្លាប់​មនុស្ស១២​នាក់​នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ។​

នៅ​ក្នុង​សុន្ទរកថា​មួយ​ដែល​លោក​បាន​ថ្លែង​ជា​ភាសា​អង់គ្លេស​និង​ជា​ភាសា​បារាំង​ លោក Kerry បាន​មានប្រសាសន៍​ថា​ប្រជាពលរដ្ឋ​អាមេរិកាំង​មាន​ប្រតិកម្ម​ដល់​ការ​បាញ់​ប្រហារ​ទាំង​នេះ​ជាមួយ​សេចក្តី​រន្ធត់។ ​លោក​បាន​មាន​ប្រសាសន៍​ថា​ស.រ.អា.និង​ប្រទេស​បារាំង​នឹង​ខិតខំ​ព្យាយាម​ជាមួយ​គ្នា​ប្រឆាំង​នឹង​ភេរវកម្ម​ដោយ​លោក​បាន​ហៅ​ប្រទេស​បារាំង​ថា​ជា «សម្ព័ន្ធ​មិត្ត​យូរយារ​ជាង​គេ​បំផុត» របស់​អាមេរិក។​

ទស្សនកិច្ច​របស់​លោក​ Kerry នៅ​ក្នុង​ប្រទេស​បារាំង​មាន​ទ្បើង​នៅ​ពេល​ដែល ស.រ.អា.​ប្រឈម​មុខ​នឹង​ការ​រិះគន់​ថា​មិន​បាន​បញ្ជូន​មន្ត្រី​ថ្នាក់​ខ្ពស់​ម្នាក់​ទៅ​កាន់​ការ​ដើរ​ដង្ហែរក្បួន​ប្រឆាំង​នឹង​ភេរវកម្ម​កាលពី​ថ្ងៃអាទិត្យ​មុន​នៅ​ក្នុង​ក្រុង​ប៉ារីស។​មាន​ក្រុម​មេដឹកនាំ​ពិភព​លោក​ជាង​៤០​នាក់​និង​មនុស្ស​ជាង​មួយ​លាន​នាក់​បាន​ចូល​រួម​ក្នុង​ការ​ដើរ​ដង្ហែរក្បួន​នេះ​នៅ​តាម​វិថី​នៃ​ក្រុង​ប៉ារីស៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG