ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​ កេនយ៉ា បើក​ទ្វារ ប៉ុន្តែ​គណបក្ស​ប្រឆាំង​ធ្វើ​ពហិការ​មិន​ចូលរួម


លោក​ប្រធានាធិបតី​កេនយ៉ា Uhuru Kenyatta ដើរ​ពិនិត្យ​មើល​ទាហាន​កិត្តិយស​នៅ​មុន​ពេល​បើក​កិច្ចប្រជុំ​សភា​លើក​ទី១២ នៅ​ខាង​ក្រៅ​អគារ​រដ្ឋ​សភា នៅ​ក្នុង​ក្រុង Nairobi ប្រទេស​កេនយ៉ា កាលពី​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី​កេនយ៉ា Uhuru Kenyatta ដើរ​ពិនិត្យ​មើល​ទាហាន​កិត្តិយស​នៅ​មុន​ពេល​បើក​កិច្ចប្រជុំ​សភា​លើក​ទី១២ នៅ​ខាង​ក្រៅ​អគារ​រដ្ឋ​សភា នៅ​ក្នុង​ក្រុង Nairobi ប្រទេស​កេនយ៉ា កាលពី​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧។

មាន​រឿង​រ៉ាវ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស កេនយ៉ា ដោយសារ​តែ​លោក​ប្រធានាធិបតី Uhuru Kenyatta ដែល​កំពុង​តែ​កាន់​តំណែង បាន​បើក​ទ្វារ​សភា ដោយ​មាន​តែ​សមាជិក​ខាង​គណបក្ស​កាន់​អំណាច​ប៉ុណ្ណោះ​ចូលរួម។ ​

លោក Kenyatta បាន​មាន​ប្រសាសន៍​ថា «ខ្ញុំ​សូម​បញ្ជាក់​ឲ្យ​ច្បាស់​ថា រដ្ឋាភិបាល​នឹង​មិន​លើកលែងដល់​នរណា​ម្នាក់​ដែល​មាន​បំណង​បង្អាក់​ដល់​សន្តិភាព​និង​ស្ថិរភាព​ដែល​ទទួល​បាន​ដោយ​លំបាក​របស់​យើង​បាន​ទេ។ ក្នុង​លក្ខខណ្ឌ​ណា​ក៏​ដោយ ប្រជាពលរដ្ឋ​កេនយ៉ា មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ដំណើរការ​សេរី និង​មាន​លក្ខណៈ​ប្រកួតប្រជែង​របស់​យើង ក្លាយ​ជា​ការ​គំរាមកំហែង​មួយ​ដល់​សន្តិភាព​និង​សន្តិសុខ​ប្រទេស​ជាតិ​យើង​ឡើយ»។ ​

តំណាងរាស្ត្រ​ខាង​គណបក្ស​ប្រឆាំង​បាន​ធ្វើ​ពហិការ​មិន​ចូលរួម​ក្នុង​ដំណើរការ​នេះ​នោះ​ទេ ដោយ​ចោទ​ជា​សំណួរ​ទៅ​លើ​អភ័យឯកសិទ្ធិ​របស់​លោក Kenyatta ក្រោយ​ពី​សាលក្រម​តុលាការ​កំពូល​បាន​ធ្វើ​មោឃភាព​ទៅ​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា កន្លង​ទៅ​នេះ។

តុលាការ​កំពូល​នេះ​បាន​ឲ្យ​ដឹង​ថា ការ​បោះឆ្នោត​ដែល​លោក Kenyatta ទទួល​បាន​ជ័យ​ជម្នះ​នេះ មិន​អាច​ទទួល​យក​បាន​ទេ ដោយសារ​តែ​មាន​«ភាព​មិន​ប្រក្រតី​និង​ផ្ទុយ​ពី​ច្បាប់»​មួយ​ចំនួន នៅ​ក្នុង​ការ​រាប់​សន្លឹក​ឆ្នោត។ ​

ក្រោយ​ពី​តុលាការ​កំពូល​បាន​ចេញ​សាលក្រម​នេះ លោក Kenyatta បាន​ហៅ​ភាព​យុត្តិធម៌​របស់​តុលាការ​ថា​ទុច្ចរិត។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ លោក​ប្រធានាធិបតី​ហាក់​បន្ទន់​សម្តី​របស់​ខ្លួន ដោយ​លោក​បាន​អំពាវនាវ​ឲ្យ​កងកម្លាំង​របស់​រដ្ឋាភិបាល​ទាំង​បី គោរព​ទៅ​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ៕

XS
SM
MD
LG