ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កេនយ៉ា​លុបចោល​បម្រាមសម្លាប់​សត្វលា


តុលាការ​កេនយ៉ា​លុបចោល​បម្រាមសម្លាប់​សត្វលា
សូម​រង់ចាំ

No media source currently available

0:00 0:02:53 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

សត្វ​លា​នៅ​ក្នុង​ប្រទេស​កេនយ៉ា​ស្ថិត​នៅ​ក្រោម​ការគំរាម​កំហែង​ជាថ្មី បន្ទាប់​ពី​តុលាការ​ជាន់ខ្ពស់​បាន​លុបចោល​បម្រាម​ឆ្នាំ​២០២០​ដែល​ហាម​មិន​ឲ្យមាន​កន្លែង​កាប់​លា។ ការលុបចោល​បម្រាម​នេះ​នឹង​អនុញ្ញាត​ឲ្យ​កន្លែង​សម្លាប់​សត្វលា​យក​សាច់​លក់​និង​យក​ស្បែក​ទៅ​លក់​នៅ​ទីផ្សារ​នៅ​អាស៊ី​មាន​ដំណើរការ​ឡើងវិញ។ ស្បែក​សត្វ​លា​ដែល​មាន​តម្លៃ​ខ្ពស់​សម្រាប់​ប្រើ​ក្នុង​ឱសថ​ចិន បាន​នាំ​ឲ្យ​មាន​ការលួច​ចាប់​សត្វលា​និង​ការភ័យ​ខ្លាច​ថា សត្វ​សម្រាប់​ធ្វើ​ជួយ​បំពេញ​ការងារ​នេះ អាច​ផុត​ពូជ​នៅ​ពេល​ឆាប់​ៗ​ខាងមុខ។ អ្នកស្រី Brenda Mulinya រាយការណ៍​រឿង​នេះ​ពី​ទីក្រុង Nairobi។ លោក​ជឹង ប៉ូជីន សូមជូន​សេចក្តី​ប្រែ​សម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG