តុលាការកេនយ៉ាលុបចោលបម្រាមសម្លាប់សត្វលា
សត្វលានៅក្នុងប្រទេសកេនយ៉ាស្ថិតនៅក្រោមការគំរាមកំហែងជាថ្មី បន្ទាប់ពីតុលាការជាន់ខ្ពស់បានលុបចោលបម្រាមឆ្នាំ២០២០ដែលហាមមិនឲ្យមានកន្លែងកាប់លា។ ការលុបចោលបម្រាមនេះនឹងអនុញ្ញាតឲ្យកន្លែងសម្លាប់សត្វលាយកសាច់លក់និងយកស្បែកទៅលក់នៅទីផ្សារនៅអាស៊ីមានដំណើរការឡើងវិញ។ ស្បែកសត្វលាដែលមានតម្លៃខ្ពស់សម្រាប់ប្រើក្នុងឱសថចិន បាននាំឲ្យមានការលួចចាប់សត្វលានិងការភ័យខ្លាចថា សត្វសម្រាប់ធ្វើជួយបំពេញការងារនេះ អាចផុតពូជនៅពេលឆាប់ៗខាងមុខ។ អ្នកស្រី Brenda Mulinya រាយការណ៍រឿងនេះពីទីក្រុង Nairobi។ លោកជឹង ប៉ូជីន សូមជូនសេចក្តីប្រែសម្រួល៕