ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ បង្ហាញ​អត្តសញ្ញាណ​ជនសង្ស័យ​ នៅ​ក្នុង​ការ​បាញ់​សម្លាប់​លោក កែម ឡី

ជន​សង្ស័យ​ជា​ឃាតករ​សម្លាប់​លោក​កែម ឡី​ ត្រូវ​បាន​នាំ​មក​បង្ហាញ​ដល់​អ្នកសារព័ត៌មាន បន្ទាប់​ពី​ជន​សង្ស័យ​នេះ​បាន​បាញ់​ប្រហារ​លោក​កែម ឡី​ ជាមួយ​នឹង​អាវុធ​ម៉ាក Glock កាល​ពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ុល រស្មី/VOA)

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ​ដែល​ចេញ​ក្រោយ​ពេល​ការ​បាញ់​សម្លាប់​ ​ឲ្យ​ដឹង​ថា​ ​ខ្មាន់​កាំ​ភ្លើង​ឈ្មោះ​ ជួប ​សម្លាប់​ អាយុ​ ៣៨ឆ្នាំ​ ​មាន​ស្រុក​កំណើត​នៅ​ស្រុក​ស្វាយ​ចេក​ ​ខេត្ត​បន្ទាយមានជ័យ​ ​ហើយ​ធ្លាប់​ទៅ​ធ្វើ​ការ​ជា​កម្មករ​ចម្ការ​ដំណាំ​នៅ​ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ។

លោក​ កែម ឡី ​អ្នកវិភាគ​និង​ជា​អ្នក​ស្រាវ​ជ្រាវ​សង្គម​ដ៏​ល្បី​ ត្រូវ​បាន​ខ្មាន់​កាំ​ភ្លើង​បាញ់​សម្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ។​ តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច ​លោក​ កែម ឡី ត្រូវ​បាន​ជន​សង្ស័យ​បាញ់​ជា​ច្រើន​គ្រាប់ និង​បណ្ដាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​ក្នុង​ស្ថានីយ​ប្រេង​ឥន្ធនៈ​មួយ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ​ដែល​ចេញ​ក្រោយ​ពេល​ការ​បាញ់​សម្លាប់​ ​ឲ្យ​ដឹង​ថា​ ​ខ្មាន់​កាំ​ភ្លើង​ឈ្មោះ​ ជួប ​សម្លាប់​ អាយុ​ ៣៨ឆ្នាំ​ ​មាន​ស្រុក​កំណើត​នៅ​ស្រុក​ស្វាយ​ចេក​ ​ខេត្ត​បន្ទាយមានជ័យ​ ​ហើយ​ធ្លាប់​ទៅ​ធ្វើ​ការ​ជា​កម្មករ​ចម្ការ​ដំណាំ​នៅ​ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ។​

ជន​សង្ស័យ​ជា​ឃាតករ​សម្លាប់​លោក​កែម ឡី​ ត្រូវ​បាន​នាំ​មក​បង្ហាញ​ដល់​អ្នកសារព័ត៌មាន បន្ទាប់​ពី​ជន​សង្ស័យ​នេះ​បាន​បាញ់​ប្រហារ​លោក​កែម ឡី​ ជាមួយ​នឹង​អាវុធ​ម៉ាក Glock កាល​ពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ុល រស្មី/VOA)
ជន​សង្ស័យ​ជា​ឃាតករ​សម្លាប់​លោក​កែម ឡី​ ត្រូវ​បាន​នាំ​មក​បង្ហាញ​ដល់​អ្នកសារព័ត៌មាន បន្ទាប់​ពី​ជន​សង្ស័យ​នេះ​បាន​បាញ់​ប្រហារ​លោក​កែម ឡី​ ជាមួយ​នឹង​អាវុធ​ម៉ាក Glock កាល​ពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ុល រស្មី/VOA)

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​បាញ់​សម្លាប់​លោក​ កែម ឡី ​ជន​ល្មើស​រូប​នេះ​ បាន​រត់​គេច​ខ្លួន​រហូត​ដល់​វត្ត​ស្វាយ​ពពែ​ផ្លូវ​សុធារសដែល​«មាន​ជាប់​ខ្លួន​នូវ​អាវុធ​ខ្លី​មួយ​ដើម​ម៉ាក​ Glock» ​មុន​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សមត្ថកិច្ច។​

ស្រប​គ្នា​នោះ​ដែរ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ក៏​បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​ផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួនរបស់​លោក​ ចូល​រួម​សោក​ស្ដាយ​និង​សម្ដែង​មរណៈ​ទុក្ខ​ចំពោះ​ការ​ស្លាប់​របស់​លោក កែម ឡី​ ហើយ​ហៅ​ករណី​បាញ់​ប្រហារ​នា​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ថា​ជា​ ​«ការ​បាញ់​ប្រហារ​យ៉ាង​ឃោរឃៅ»។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​លោក​បណ្ឌិត​ ​កែម ឡី​ ​ទើប​តែ​ផ្ដល់​បទ​សម្ភាសន៍​ផ្ដាច់​មុខ​មួយ​ជា​មួយ​នឹង VOA ​អំពី​ការ​វិភាគ​របស់​លោក​ទៅ​លើ​របាយការណ៍​ចេញ​ផ្សាយ​ដោយ​អង្គការ​ ​Global Witness អំពី​ «ការ​ក្ដោបក្ដាប់​ដ៏​ប្រទូសរ៉ាយ​» ​របស់​ក្រុម​គ្រួសារ​ត្រកូល ​ហ៊ុន។​

ក្រោយ​ពី​ការ​ពិនិត្យ​ និង​ធ្វើ​កោសល្យវិច័យ​ ​ដោយ​មន្ត្រី​មាន​សមត្ថកិច្ច​រួច​មក​ ​នា​ល្ងាច​ថ្ងៃ​អាទិត្យ​ដ​ដែល​នេះ​ ​មាន​មនុស្ស​រាប់​ពាន់​នាក់​ ​បាន​ចូលរួម​ដង្ហែ​សព​របស់លោក​ កែម ឡី ​ទៅ​តម្កល់​នៅ​វត្ត​ក្ដី​ចាស់​ ​ស្ថិត​ក្នុង​សង្កាត់​ជ្រោយ​ចង្វា​ក្រុង​ភ្នំពេញ​ ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ព្រះ​ពុទ្ធ​សាសនា៕

XS
SM
MD
LG