ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សព​លោក​ កែម ឡី​ គ្រោង​នឹង​ដង្ហែ​ទៅ​ខេត្ត​តាកែវ​នៅ​ថ្ងៃ​២៤​កក្កដា


រូបឯកសារ៖ ប្រជា​ពលរដ្ឋ​កម្ពុជា​ មក​ពី​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ​ មក​ចូលរួម​ពិធីបុណ្យ​សព​របស់​លោក ​កែម ឡី ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ ក្នុង​វត្តក្តីចាស់ នៅ​ជាយ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១ ​ខែកក្កដា​ ឆ្នាំ​២០១៦។ (ហ៊ាន​ សុជាតា/VOA)
រូបឯកសារ៖ ប្រជា​ពលរដ្ឋ​កម្ពុជា​ មក​ពី​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ​ មក​ចូលរួម​ពិធីបុណ្យ​សព​របស់​លោក ​កែម ឡី ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ ក្នុង​វត្តក្តីចាស់ នៅ​ជាយ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១ ​ខែកក្កដា​ ឆ្នាំ​២០១៦។ (ហ៊ាន​ សុជាតា/VOA)

សព​របស់​លោក​ កែម ឡី​ ត្រូវ​បាន​តម្កល់​ទុក​ធ្វើបុណ្យ​តាម​បែប​ព្រះពុទ្ធ​សាសនា​អស់​រយៈពេល​៨ថ្ងៃ​ហើយ នៅ​វត្ត​ពោធិយារាម​ ​ហៅ​វត្តចាស់ ​ស្ថិត​នៅ​សង្កាត់​ជ្រោយ​ចង្វារ។

ក្រុម​គ្រួសារ​ និង​អ្នក​គាំទ្រ​លោក​ កែម ឡី ​គ្រោង​នឹង​ដង្ហែ​សព​លោក​ទៅ​បញ្ចុះ​នៅ​ខេត្ត​តាកែវ​ នា​ថ្ងៃ​អាទិត្យ​ ទី​២៤​ ខែ​កក្កដា​ ឆ្នាំ​២០១៦​ខាង​មុខ ​នៅ​ម៉ោង​៧​ព្រឹក​ដោយ​ហែ​ចេញ​ពី​វត្ត​ពោធិយារាម ​ហៅ​វត្ត​ចាស់។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​គណៈ​កម្មការ​រៀបចំ​បុណ្យ​សព​របស់​លោក ​កែម ឡី​ ដែល​ចេញ​ផ្សព្វផ្សាយ​នា​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។​

សេចក្តី​ប្រកាស​ដដែល​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ ពិធី​បញ្ចុះ​សព​របស់​លោក​ក៏​នឹង​ធ្វើ​ឡើង​នៅ​ភូមិ​អង្គ​តាកុក​ ឃុំ​លាយបូរ​ ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ ​ជា​ស្រុក​កំណើត​របស់​លោក ​កែម​ ឡី ក្រោយ​ពី​ពិធី​ដង្ហែ​នោះ​ផង​ដែរ។

គិត​មក​ត្រឹម​ថ្ងៃ​ច័ន្ទ​នេះ​ សព​របស់​លោក​ កែម ឡី​ ត្រូវ​បាន​តម្កល់​ទុក​ធ្វើបុណ្យ​តាម​បែប​ព្រះពុទ្ធ​សាសនា​អស់​រយៈពេល​៨ថ្ងៃ​ហើយ នៅ​វត្ត​ពោធិយារាម​ ​ហៅ​វត្តចាស់ ​ស្ថិត​នៅ​សង្កាត់​ជ្រោយ​ចង្វារ។

កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១០ ​ខែ​កក្កដា​កន្លង​ទៅ​ លោក​ កែម ឡី​ ដែល​ជា​អ្នក​វិភាគ​ និង​អ្នក​ស្រាវ​ជ្រាវ​សង្គម​ ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ និង​គណបក្ស​ជំទាស់​ចំៗ​ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ស្លាប់​នៅ​ហ្នឹង​កន្លែង​ក្នុង​ស្ថានីយ​ប្រេង​ឥន្ធនៈ​ Caltex កណ្តាល​ក្រុង​ភ្នំពេញ។ ​ការ​ស្លាប់​បាត់បង់​ជីវិត​របស់​លោក​ កែម​ ឡី​ បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ជា​ច្រើន​ម៉ឺន​នាក់​ មាន​ការ​ស្តាយ​ស្រណោះ​ និង​បាន​ធ្វើ​ដំណើរ​ពី​បណ្តា​ខេត្ត​នានា ​និង​ពីរាជធានី​ភ្នំពេញ​ មក​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​របស់​លោក៕

XS
SM
MD
LG