ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព្រះមហាក្សត្រ​តែងតាំង​លោក BEAT Richner ជា​ទីប្រឹក្សា​ក្រសួង​សុខាភិបាល

  • ម៉ែន គឹមសេង

លោក​វេជ្ជបណ្ឌិត​​ Beat Richner ​​មាន​វ័យ​៦៩​ឆ្នាំ​ជា​ជនជាតិ​ស្វីស ​ហើយ​​គឺជា​គ្រូពេទ្យ​កុមារ​​និង​ជា​អ្នកលេង Cello ​ម្នាក់​ផង​ដែរ។ បច្ចុប្បន្ន​លោក​ជា​ប្រធាន​មូលនិធិ​គន្ធបុប្ផា​ ដែល​បាន​បង្កើត​ឡើង​ក្នុង​ទីក្រុង​​ហ្ស៊ូរិក (Zurich) ​ក្នុង​ឆ្នាំ​១៩៩១។

ការតែងតាំង​នេះ​បន្ទាប់​ពី​លោក​បាន​ចូលរួម​ជួយ​ដល់​វិស័យ​សុខាភិបាល​អស់​រយៈ​ពេល​ជាង២០ឆ្នាំ។

ព្រះមហាក្សត្រ​កម្ពុជា​ នរោត្តម សីហមុនី ​បាន​តែង​តាំង​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​គឺ​លោក​វេជ្ជបណ្ឌិត​ Beat Richner ​ជា​ទីប្រឹក្សា​ក្រសួងសុខាភិបាល​ដោយ​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ។ នេះ​បើ​តាមសេចក្តី​ចម្លងព្រះរាជក្រឹត្យ​តែងតាំង​ដែល​ VOA ​ទទួល​បាន។

ការតែងតាំង​នេះ​បន្ទាប់​ពី​លោក​បាន​ចូលរួម​ជួយ​ដល់​វិស័យ​សុខាភិបាល​អស់​រយៈ​ពេល​ជាង២០ឆ្នាំ។

លោក​វេជ្ជបណ្ឌិត Beat Richner មាន​វ័យ​៦៩​ឆ្នាំ​ជា​ជនជាតិ​ស្វីស ​ហើយគឺជា​គ្រូពេទ្យ​កុមារនិង​ជា​អ្នកលេង Cello ​ម្នាក់​ផង​ដែរ។ បច្ចុប្បន្ន​លោក​ជា​ប្រធាន​មូលនិធិ​គន្ធបុប្ផា​ ដែល​បាន​បង្កើត​ឡើង​ក្នុង​ទីក្រុងហ្ស៊ូរិក (Zurich) ​ក្នុង​ឆ្នាំ​១៩៩១។

ជា​រៀងរាល់​ឆ្នាំ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទទួល​ព្យាបាល​កុមារ​ក្រីក្រ​កម្ពុជាជាង​កន្លះ​លាន​នាក់។ ហើយ​មូលនិធិ​របស់​លោក​បាន​រៃ​អង្គាស​ថវិកា​ជួយ​មកដល់​កម្ពុជា​មាន​ទំហំ​៣៧០​លានដុល្លារ​ចាប់​តាំងពី​បង្កើត​មក។

XS
SM
MD
LG