ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈវិនិច្ឆ័យនឹងស្តាប់សក្ខីកម្មចុងបញ្ចប់ក្នុងសវនាការកាត់ក្តីពីបទសម្លាប់លោក George Floyd


រូបឯកសារ៖ លោក Derek Chauvin (ស្ដាំ) អតីត​ប៉ូលិស​ក្រុង Minneapolis ថ្លែង​ក្នុង​សវនាការ​កាត់​ក្ដី​លោក​ពី​បទ​ឃាតកម្ម​លើ​លោក George Floyd កាល​ពី​ថ្ងៃព្រហស្បតិ៍ ថ្ងៃ១៥ ខែមេសា ឆ្នាំ២០២១។
រូបឯកសារ៖ លោក Derek Chauvin (ស្ដាំ) អតីត​ប៉ូលិស​ក្រុង Minneapolis ថ្លែង​ក្នុង​សវនាការ​កាត់​ក្ដី​លោក​ពី​បទ​ឃាតកម្ម​លើ​លោក George Floyd កាល​ពី​ថ្ងៃព្រហស្បតិ៍ ថ្ងៃ១៥ ខែមេសា ឆ្នាំ២០២១។

គណៈ​វិនិច្ឆ័យ​ទោស​នៅ​រដ្ឋ Minnesota ​សហ​រដ្ឋ​អាមេរិក ​គ្រោង​នឹង​ស្តាប់​សក្ខីកម្ម​ចុងបញ្ចប់​នៅ​ថ្ងៃច័ន្ទ​ក្នុង​សវនាការកាត់ក្ដី​អតីត​ប៉ូលិស​ក្រុង​ Minneapolis លោក​ Derek Chauvin ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ទាក់ទិននឹង​មរណភាព​លោក George Floyd។​

មេធាវី​ការពារក្តី​របស់​លោក​ Chauvin ​បាន​បញ្ចប់​ការ​សួរ​ដេញដោល​សាក្សី​រយៈ​ពេល​ពីរ​ថ្ងៃ​កាលពី​សប្តាហ៍​មុន​ បន្ទាប់ពីក្រុម​រដ្ឋអាជ្ញា​បាន​ការពារ​ក្ដី​របស់​ខ្លួន​អស់រយៈពេលពីរ​សប្តាហ៍។ ​បន្ទាប់ពីស្តាប់ការ​ជជែក​វែកញែក​ចុងក្រោយ​ពី​ភាគី​នីមួយៗ​ គណៈ​វិនិច្ឆ័យនឹង​ត្រូវ​ដក​ខ្លួន​ចេញ​ពី​សវនាការ​រហូត​ដល់​ពេល​ចេញ​សាលក្រម​សម្រេច។​

ព្រះរាជ​អាជ្ញា​បាន​អះអាង​ថាឈ្មោះ ​Chauvin​ ​ជាជនជាតិ​ស្បែក​ស ដែល​បណ្តាល​ឱ្យ​លោក​ Floyd​ ស្លាប់ដោយ​សារ​លោក​យក​ជង្គង់​សង្កត់​កញ្ចឹង​ក​លោក ​Floyd​។ លោក​ Floyd ដែល​ជាជនជាតិ​ស្បែកខ្មៅ​ ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ប្រើប្រាស់​លុយ​ក្រដាស​២០​ដុល្លារ​ក្លែងក្លាយ ​ហើយ​វីដេអូ​ដែល​អ្នក​ឈរ​មើល​ថត​បានបានបង្ក​ឱ្យមាន​ការ​តវ៉ា​រីករាលដាល​នៅ​សហ​រដ្ឋ​អាមេរិក​និង​ផ្នែកផ្សេង​ទៀតនៃពិ​ភពលោក​ប្រឆាំង​នឹង​ភាព​ឃោរឃៅ​របស់​ប៉ូលិស ​និង​វិសម​ភាព​ពូជសាសន៍។​

លោក​ Chauvin ​បាន​បដិសេធ​មិន​ផ្ដល់​សក្ខីកម្ម​ទេក្នុង​ពេល​ជំនុំ​ជម្រះ។​ មេធាវី​ការពារក្តី​របស់លោក​បាន​អះអាង​ថា ​លោក​ Chauvin ​បាន​ធ្វើ​សកម្មភាព​សមហេតុផល​ប្រឆាំង​នឹង​ជនសង្ស័យ​ដែល​កំពុង​រឹង​ទទឹង ​ហើយ​ថា លោក​ Floyd ​បាន​ស្លាប់​ដោយសារជំងឺបេះដូង​និង​គ្រឿង​ញៀន។​

ប្រសិន​បើត្រូវ​បាន​ផ្តន្ទាទោស​ធ្ងន់ធ្ងរ​បំផុត​ពី​បទឃាតកម្ម​មិនមានការគិត​ទុក​ជា​មុន​ នោះ​លោក​ Chauvin ​អាចជាប់​ពន្ធនាគារ​រហូត​ដល់​ ៤០​ ឆ្នាំ។ ​ទោះ​ជា​យ៉ាងណា ​គោល​ការណ៍​របស់​រដ្ឋនេះគឺថា​ ​ទោស​សម្រាប់​បទ​ចោទ​ប្រកាន់​បែប​នេះ​គឺ​ជាប់​ពន្ធនាគារ​ប្រហែល​រយៈពេល ១២ ​ឆ្នាំ​ប៉ុណ្ណោះ៕​

XS
SM
MD
LG