ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ក្រៅ​រដ្ឋាភិបាល​រក​ឃើញ​ថា ការ​យាយី​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​កាន់តែ​កើន​ឡើង​នៅ​កម្ពុជា

រូបឯកសារ៖ លោក ​អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ក្នុងការ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅស្ថានពិភព​លោក​ទី៣១ ក្រោយ​រង​ការ​វាយ​ដំ​ដោយ​អជ្ញាធរ​ខណ្ឌ​ដូនពេញ​នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១០ ខែតុលា​ ឆ្នាំ​២០១៦។​ (ហ៊ាន សុជាតា/VOA)

កម្រង​ករណី​សិក្សា​នេះ​បាន​រៀបរាប់​ថា នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ មាន​ការ​បង្ក្រាប​កាន់តែ​ខ្លាំង​ឡើង​ទៅលើ​សង្គម​ស៊ីវិល​ពី​សំណាក់​រដ្ឋាភិបាល​ ដោយ​បាន​យាយី ចាប់ខ្លួន និង​វាយដំ​ទៅលើ​អ្នក​ការពារ​សិទ្ធិមនុស្ស​លេចធ្លោ​មួយ​ចំនួន។

​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា កំពុង​តែ​ប្រឈម​នឹង​ការ​យាយី​កាន់តែ​ខ្លាំង​ឡើង តាម​រូប​ភាព​ផ្សេងៗ ដូច​ជា​ការ​ចាប់​ខ្លួន​តាម​អំពើ​ចិត្ត​ និង​ការ​ប្រើ​អំពើ​ហិង្សា​លើ​រូបរាង​កាយ​របស់​ពួកគេ​ជាដើម។ នេះ​បើ​យោង​តាម​កំណត់ត្រា​ករណី​សិក្សា​មួយ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ទិវា​អ្នក​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ កាល​ពី​ថ្ងៃ​សុក្រ។

កម្រង​ករណី​សិក្សា​នេះ​បាន​រៀបរាប់​ថា នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ មាន​ការ​បង្ក្រាប​កាន់តែ​ខ្លាំង​ឡើង​ទៅលើ​សង្គម​ស៊ីវិល​ពី​សំណាក់​រដ្ឋាភិបាល​ ដោយ​បាន​យាយី ចាប់ខ្លួន និង​វាយដំ​ទៅលើ​អ្នក​ការពារ​សិទ្ធិមនុស្ស​លេចធ្លោ​មួយ​ចំនួន។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​កត់​ត្រា​ទុក​នូវ​ការ​ចាប់ខ្លួន​ចំនួន​៥៨ករណី​ ទាក់ទង​នឹង​ការ​អនុវត្ត​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ចាប់តាំង​ពី​ខែ​កក្កដា​ដល់​ខែ​កញ្ញា​ ឆ្នាំ​២០១៦។ ការ​ចាប់​ខ្លួន​នេះ​កើន​ឡើង​ពី​ចំនួន​៣៧​ករណី ដែល​ត្រូវ​បាន​រាយការណ៍​ក្នុង​រយៈពេល​៣ខែ​មុន។

មាន​អ្នក​ការពារ​សិទ្ធិមនុស្ស​៤នាក់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​រួម​មាន លោក នី សុខា លោក យី សុខសាន លោក ណៃ វ៉ង់ដា និង​អ្នក​ស្រី លឹម មុនី​ ព្រមទាំង​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ម្នាក់​ទៀត ដែល​ជា​អតីត​អ្នក​ការពារ​សិទ្ធិមនុស្ស​ដ៏​លេចធ្លោ​ម្នាក់​នៃ​សមាគម​អាដហុក​នេះ​ដែរ ​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ចាប់តាំង​ពី​ខែ​មេសា ឆ្នាំ​២០១៦​មក ក្រោម​បទ​ចោទ​ប្រកាន់​ទាក់ទង​នឹង​ការ​ផ្ដល់​ការ​ប្រឹក្សា​យោបល់​ផ្លូវច្បាប់​ដល់​នារី​កាត់​សក់​ម្នាក់ ដែល​ត្រូវ​គេ​ចោទ​ថា ​មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់​ជាមួយ​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​នេះ​ក៏​កត់ត្រា​ករណី​សិក្សា​អំពី​ការ​ចាប់​និង​ឃុំ​ខ្លួន​អ្នក​ស្រី ទេព វន្នី សកម្មជន​សហគមន៍​បឹងកក់ និង​ករណី​សិក្សា​អំពី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី​ អ្នក​វិភាគ​បញ្ហា​សង្គម​និង​នយោបាយ​ដ៏​លេចធ្លោ​ផង​ដែរ។

យោង​តាម​កម្រង​ករណី​សិក្សា​ដដែល រហូត​មក​ដល់​ពេល​នេះ មាន​ការ​ចាប់ខ្លួន​ចំនួន​៣៣​លើក ក្នុង​ការ​តវ៉ា​នៅ​ក្នុង​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» ដែល​ពាក់​ព័ន្ធ​នឹង​បុគ្គល​ចំនួន​២១​នាក់ ដែល​អ្នក​ខ្លះ​ធ្លាប់​ត្រូវ​បាន​ចាប់​ខ្លួន​ជាច្រើន​ដង​មក​ហើយ។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​លើកឡើង​ថា ការ​យាយី​តាម​ផ្លូវ​តុលាការ​ទៅ​លើ​អ្នក​រិះគន់​រដ្ឋាភិបាល​មាន​ការ​កើន​ឡើង​នេះ ស្រប​ពេល​ដែល​មាន​ការ​បង្កើត​ច្បាប់​មួយ​ចំនួន​ដែល​មាន​លក្ខណៈ​រឹងត្បិត​ ដែល​ប៉ះពាល់​ជា​ខ្លាំង​ដល់​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដូច​ជា​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ហើយ​នឹង​ច្បាប់​ស្ដីពី​សហជីព ដែល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ជាដើម៕

XS
SM
MD
LG