ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចៅក្រម៖ ស.រ.អា​ត្រូវ​បញ្ចេញ​រូបថតគុក​ Abu Ghraib


ទាហាន​អាមេរិក​ឈរ​ល្បាត​នៅស្រប​ពេល​ដែល​ក្រុម​អ្នក​ទោស​រងចាំ​នឹង​ត្រូវ​ដោះលែង​នៅ​គុក Abu Ghraib ភាគខាងលិច​ក្រុងបាកដាដ នា​ថ្ងៃ​ទី​២៣ ខែ​មិថុនា​ ឆ្នាំ​២០០៦។
ទាហាន​អាមេរិក​ឈរ​ល្បាត​នៅស្រប​ពេល​ដែល​ក្រុម​អ្នក​ទោស​រងចាំ​នឹង​ត្រូវ​ដោះលែង​នៅ​គុក Abu Ghraib ភាគខាងលិច​ក្រុងបាកដាដ នា​ថ្ងៃ​ទី​២៣ ខែ​មិថុនា​ ឆ្នាំ​២០០៦។

កាល​ពី​ថ្ងៃ​សុក្រ​ ចៅក្រម​សហព័ន្ធស.រ.អា​ម្នាក់​បាន​សម្រេច​ថា​ រដ្ឋាភិបាល​ត្រូវ​តែ​ចេញផ្សាយ​រូបថតបង្ហាញ​ថា​តើ​ពួក​អ្នក​ទោស​បានត្រូវប្រព្រឹត្ត​ទៅ​លើ​បែប​ណា​នៅ​ក្នុង​គុក Abu Ghraib ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​នៅ​កន្លែង​ឯទៀតៗ។​

សេចក្តីសម្រេច​របស់ចៅក្រម​ Alvin Hellerstein ចូល​ជា​ធរមាន​ក្នុង​ពេល​ពីរ​ខែដោយ​ផ្តល់​ពេល​វេលា​ឱ្យ​រដ្ឋាភិបាលធ្វើ​សេចក្តី​សម្រេច​ចិត្ត​ថា​តើ​ខ្លួន​នឹង​តវ៉ា​ទ្បើង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សេចក្តី​សម្រេចរបស់​ចៅ​ក្រម​នេះ​ឬទេ។​

កាល​ពី​ឆ្នាំ២០០៤​អង្គការ​សហភាពសេរីភាពស៊ីវិល​អាមេរិកាំង​ដែល​ភាសា​អង់គ្លេសហៅ​ថា​ American Civil Liberties Union​ ហៅកាត់ថា​ ACLU បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​ស្វះស្វែង​ឲ្យ​មាន​ការ​ចេញ​ផ្សាយ​រូប​ថត​ទាំង​នេះ​។​អង្គការ​ ACLU បាន​និយាយ​ថា​រូបថត​ទាំង​នេះ​មាន​ «សារៈសំខាន់​ជាក់ស្តែង​ដល់​ការ​ជជែក​ដេញ​ដោល​គ្នា​ដែល​កំពុងមាន​ធ្វើ​នៅ​ក្នុង​ប្រទេស​ជាតិ​អំពី​ការ​ទទួល​ខុស​ត្រូវ​របស់រដ្ឋាភិបាលចំពោះ​ការ​រំលោភបំពាន​លើ​ក្រុម​អ្នកទោស»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG