ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចៅក្រម​ដាក់គុក​អតីត​ប្រធាន​អ្នកឃោសនា​បោះឆ្នោត​ឱ្យ​លោក Trump ដោយសារ​បំភិតបំភ័យ​សាក្សី


លោក Paul Manafort អតីត​អ្នកឃោសនា​ឲ្យ​លោក​ ត្រាំ​ បាន​មកដល់​សវនាការ​កាលពី​ថ្ងៃទី​១៥ មិថុនា ឆ្នាំ ២០១៨ ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។
លោក Paul Manafort អតីត​អ្នកឃោសនា​ឲ្យ​លោក​ ត្រាំ​ បាន​មកដល់​សវនាការ​កាលពី​ថ្ងៃទី​១៥ មិថុនា ឆ្នាំ ២០១៨ ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

លោក Paul Manafort អតីត​ប្រធានអ្នក​ឃោសនា​បោះឆ្នោត​ឱ្យ​លោក​ប្រធានាធិបតី​ស.រ.អា. Donald Trump បានត្រូវ​បញ្ជូន​ទៅកាន់​ពន្ធនាគារ​កាលពី​ថ្ងៃ​សុក្រនៅ​ក្រោយមហា​គណៈវិនិច្ឆ័យសហព័ន្ធ​មួយ​បាន​ចោទ​ប្រកាន់លោក​ពី​បទប៉ុនប៉ង​បំភិតបំភ័យ​ពួក​ជន​ដែល​អាច​ជា​សាក្សីនៅ​ពេល​លោកនៅ​ក្រៅ​ឃុំ​ដោយ​បាន​ដាក់​ប្រាក់ធានា។

លោក Manafort អាយុ៦៩ឆ្នាំ អតីត​សហការី​ទី​មួយ​របស់​លោក Trump ដែល​ជាប់គុក​បានត្រូវ​ចោទប្រកាន់​កាលពី​សប្តាហ៍​មុន​ពី​បទចោទប្រកាន់​ថ្មី​ពីរ​ស្តី​ពី​ការ​រារាំង​យុត្តិធ៌មនិង​ការ​សមគំនិតដើម្បី​រារាំង​យុត្តិធ៌ម​មានទាក់ទង​ជាមួយ​ការ​ប៉ុនប៉ង​កាល​ពី​ប៉ុន្មានខែ​មុននេះ​ដើម្បី​ឱ្យមាន​ឥទ្ធិពល​លើការ​ផ្តល់​សក្ខីកម្ម​នៃ​សាក្សីធ្វើសហការ​ពីរនាក់​ដែល​មិនបានត្រូវ​ប្រាប់ឈ្មោះ។​

កាលពី​ព្រឹកថ្ងៃ​សុក្រ លោក Manafort បាន​និយាយ​ថា​លោកគ្មាន​ទោសពៃរ៍ទេ​អំពីការ​ចោទប្រកាន់​ថ្មីៗទាំង​នេះ។​

ក៏​ប៉ុន្តែលោកស្រី​ Amy Berman Jackson ចៅក្រម​សហព័ន្ធ​បាននិយាយ​យោង​ដល់​ការ​ចោទប្រកាន់អំពី​ការ​បំភិតបំភ័យ​សាក្សី​បានបញ្ជា​ឱ្យ​ដាក់គុក​លោក

Manafort ដោយ​រង់ចាំការ​កាត់ក្តីនៅ​ខែ​កញ្ញា ដោយ​លោកស្រី​បាន​យល់​ព្រមតាម​ញ្ញតិមួយ​របស់លោក Robert Mueller ស្មាក្តី​ពិសេស​ឱ្យ​សុំឱ្យ​លុប​ចោល​ការ​បង់ប្រាក់ធានានៅក្រៅ​ឃុំ។

នៅ​ក្នុង​សារ​មួយ​ផ្សាយ​តាម Twitter លោក Trump បាន​និយាយថា​ជា​«ការអយុត្តិធម៌​ណាស់» ដែល​ដាក់គុក​អតីត​ប្រធាន​អ្នកឃោសនា​បោះឆ្នោត​របស់​លោក៕

XS
SM
MD
LG