ភ្នំពេញ —
ក្រុមអ្នកកាសែតកម្ពុជានិងសមាគមអ្នកកាសែតបានពិចារណាអំពីការទប់ទល់ប្រឆាំងទៅនឹងអំពើហិង្សារបស់ក្រុមអាជ្ញាធរមកលើពួកខ្លួនក្នុងពេលកំពុងយកព័ត៌មាន ក៏ប៉ុន្តែពួកគេនៅមិនទាន់សម្រេចពីវិធានការបែបណានៅឡើយទេ។
កាលពីថ្ងៃសុក្រទី២ខែឧសភា សប្តាហ៍មុនយ៉ាងហោចណាស់មានអ្នកកាសែតចំនួនពីរនាក់ត្រូវកងសន្តិសុខវាយសំពងនឹងដំបងក្នុងពេលកំពុងយកព័ត៌មាននៅស្ពាននាគជិតវត្តភ្នំ។ក្នុងនោះមានអ្នកកាសែតកម្ពុជាម្នាក់ដែលធ្វើការឲ្យវិទ្យុសំឡេងប្រជាធិបតេយ្យVODនិងអ្នកកាសែតបរទេសដែលមានវ័យចំណាស់ម្នាក់។ ខណៈដែលមន្ត្រីកងរាជអាវុធហត្ថម្នាក់បានកញ្ឆក់យកទូរស័ព្ទដៃរបស់អ្នកយកព័ត៌មានវិទ្យុសំឡេងអាមេរិកនៅពេលដែលអ្នកយកព័ត៌មាននោះកំពុងថតរូបនៅចំថ្ងៃទិវាពលកម្មអន្តរជាតិ១ឧសភា នៅលើផ្លូវវ៉េងស្រេងហើយក្រោយមកទូរស័ព្ទដៃនោះត្រូវប្រគល់ជូនម្ចាស់ដើមវិញ។
ក្រោយពីព្រឹត្តិការណ៍នោះក្រុមអ្នកកាសែតបានដាក់ឲ្យមានការពិភាក្សាជាចំហតាមបណ្តាញសង្គមFacebookដោយមានការផ្តល់មតិចម្រុះពីអ្នកយកព័ត៌មាននិងអ្នកគ្រប់គ្រងព័ត៌មានពីស្ថាប័នទូរទស្សន៍ វិទ្យុ ពីសារព័ត៌មានសរសេរនិងពីព័ត៌មានតាមគេហទំព័រជាដើម។
លោកវង់ សុខខេង អ្នកយកព័ត៌មានជើងចាស់ម្នាក់ដែលបានប្រឡូកក្នុងអាជីពនេះអស់រយៈពេល២០ឆ្នាំមកហើយ។បច្ចុប្បន្នលោកវង់ សុខខេង ជាការីនិពន្ធរងព័ត៌មានជាតិរបស់កាសែតភ្នំពេញប៉ុស្តិ៍។
លោកបញ្ជាក់ថា៖
«ខ្ញុំធ្វើជាអ្នកកាសែតតាំងពីឆ្នាំ ១៩៩៣មក ខ្ញុំមិនដែលជួបប្រទះសភាពការណ៍បែបនេះទេ។នេះធ្វើឲ្យអ្នកកាសែតមានការភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួនហើយមិនអាចចូលដល់ទីកន្លែងដើម្បីយកព័ត៌មានជាក់ស្តែងពិតប្រាកដឲ្យបានច្បាស់លាស់»។
អ្នកកាសែតជើងចាស់រូបនេះបានអំពាវនាវឲ្យអ្នកកាសែតរួមគ្នាជាកម្លាំងតែមួយដើម្បីប្រឆាំងរាល់ទម្រង់ហិង្សានិងការរំលោភបំពានលើសេរីភាពយកព័ត៌មានពីក្រុមអាជ្ញាធរ។
ចាប់តាំងពីឆ្នាំដើមទសវត្សរ៍១៩៩០មកមានអ្នកកាសែតជាងដប់នាក់ត្រូវបានបាញ់សម្លាប់ហើយរហូតមកទល់ពេលនេះគ្មានជនដៃដល់ណាម្នាក់ត្រូវនាំខ្លួនមកកាត់ទោសនោះទេ។
មួយវិញទៀតអំពើហិង្សាលើក្រុមអ្នកយកព័ត៌មានដោយមិនរើសមុខហាក់ដូចជាបានកើនឡើងក្នុងអំឡុងពេលដែលវិបត្តិនយោបាយកំពុងអូសបន្លាយហើយអ្នកកាសែតនិងអ្នកថតរូបជាច្រើនទទួលរងការវាយសំពងដោយដំបងព្រនង់ពីក្រុមកងកម្លាំងមានសមត្ថកិច្ចដែលមានកាំភ្លើងនិងដោយកងសន្តិសុខស៊ីឈ្នួលពាក់មួកឃ្លុបបិទមុខជិត។សម្ភារៈរបស់អ្នកកាសែតមួយចំនួនត្រូវបំផ្លាញដោយការវាយសំពងទាំងនោះ។
សម្រាប់លោកមុន្នីរាជ អ្នកយកព័ត៌មានទាន់ហេតុការណ៍នៃព្រឹត្តិការណ៍នយោបាយនិងសង្គមរបស់គេហទំព័រ CENលើកឡើងថាអ្នកកាសែតទទួលរងការប្រមាថទាំងពីខាងសំណាក់ក្រុមអាជ្ញាធរនិងពីក្រុមអ្នកតវ៉ាដែរនៅពេលដែលក្រុមអ្នកតវ៉ានោះចាត់ទុកថាអ្នកកាសែតនោះបម្រើផលប្រយោជន៍ឲ្យរដ្ឋាភិបាល។
លោកបញ្ជាក់ថា៖
«អ្នកកាសែតក៏ដូចជាអង្គការសមាគមឬក៏ក្លឹបអ្នកកាសែតគួរតែបង្កើតវេទិកាមួយជួបជុំពិភាក្សារួមជាកម្លាំងក្នុងការការពារអ្នកកាសែតដូចជាការធ្វើសេចក្តីថ្លែងការណ៍រួមអំពាវនាវឲ្យរដ្ឋាភិបាលឬក្រសួងព័ត៌មានដែលជាអាណាព្យាបាលរបស់អ្នកកាសែតធ្វើលិខិតមួយដើម្បីឲ្យអាជ្ញាធរបញ្ឈប់ការរំលោភបំពានឬអំពើហិង្សាមកលើអ្នកកាសែត»។
លោកស្រីវ៉ាន ហៀលី ប្រធានការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាបានថ្លែងប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិក ជាភាសាអង់គ្លេសដោយថ្កោលទោសអំពើហិង្សាថ្មីៗបំផុតមកលើអ្នកកាសែតក្នុងប្រទេសកម្ពុជា។
មន្ត្រីអង្គការសហប្រជាជាតិដដែលនេះលើកឡើងថារដ្ឋាភិបាលកម្ពុជាមានកាតព្វកិច្ចស៊ើបអង្កេតអ្នកប្រព្រឹត្តអំពើហឹង្សានេះហើយនឹងនាំពួកទាំងនោះមកកាត់ទោសដោយសារតែការវាយប្រហារលើអ្នកព័ត៌មាននេះនឹងជះឥទ្ធិពលអាក្រក់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសក្រីក្រនេះ។
ជាមួយគ្នានេះលោកមឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន មានប្រសាសន៍ថាដើម្បីបញ្ឈប់អំពើហិង្សាមកលើអ្នកកាសែតពឹងផ្អែកលើឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជាក្នុងការគោរពសេរីភាពសារព័ត៌មាន។
«អ្វីដែលយើងអាចធ្វើបានមានតែសុំឲ្យសហគមន៍អន្តរជាតិជាពិសេសម្ចាស់ជំនួយធ្វើការដាក់សម្ពាធលើរដ្ឋាភិបាលហើយអ្នកកាសែតខ្លួនឯងត្រូវសាមគ្គីគ្នា ដូចជាផលិតព័ត៌មានចម្រូងចម្រាស់អី បើសិនជាផ្សាយទៅមានភាពរសើបខ្លាំងយើងត្រូវចេញផ្សាយឲ្យបានច្រើនអង្គភាព»។
កាលពីថ្ងៃអាទិត្យក្រសួងព័ត៌មានបានចេញសេចក្តីថ្លែងការណ៍ដោយកម្រមួយដោយថ្កោលទោសការវាយប្រហារដោយហិង្សាមកលើក្រុមអ្នកកាសែត។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅរសៀលថ្ងៃអង្គារនេះលោកឱម យ៉ិនទៀង ប្រធានគណៈកម្មាធិការជាតិសិទ្ធិមនុស្សដែលជាភ្នាក់ងារមួយរបស់រដ្ឋាភិបាលមានប្រសាសន៍ថារដ្ឋាភិបាលមិនចង់ឃើញអំពើហិង្សាបែបនោះទេ។
«យើងមិនចង់ឃើញការប៉ះពាល់មកលើអ្នកកាសែតទេទោះអ្នកកាសែតខុសយ៉ាងម៉េចក៏ដោយ។យើងទុកឲ្យប្អូនៗដកពិសោធន៍។យើងមិនចង់ឃើញវិធានការក្តៅមកលើប្អូនៗទេ»។
កាលពីថ្ងៃទី៣ខែឧសភា គឺចំថ្ងៃទិវាសេរីភាពសារព័ត៌មាន អង្គការសហប្រជាជាតិបានអំពាវនាវឲ្យគ្រប់រដ្ឋសមាជិកទាំងអស់លើកដម្កើងនិងការពារសិទ្ធិបញ្ចេញមតិនិងសិទ្ធិព័ត៌មាននិងសេរីភាពក្នុងការប្រមូលផ្តុំដោយសន្តិវិធីជាដើម៕