ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍៖​​ អ្នក​ជំនាញ​ចង់ឃើញ​កម្ពុជា​លើក​កម្ពស់​ស្ថានភាព​សេរីភាព​សារព័ត៌មាន​តាម​របាយការណ៍​អ.ស.ប​


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​ដឹកនាំ​ក្រុម​អ្នក​សារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា ​បាន​ទទូច​ថា​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ ទាក់ទង​នឹង​សេរីភាព​ព័ត៌មាន​នៅ​កម្ពុជា​គឺជា​រឿង​សំខាន់​ដែល​អាជ្ញាធរ​កម្ពុជា​មិន​គួរ​បដិសេធ​នោះ​ទេ។ លោក​បាន​ទទូច​ថា​អនុសាសន៍​ដ៏​មាន​សារ:សំខាន់​ក្នុង​របាយការណ៍​ចុង​ក្រោយ​កាល​ពី​ដើម​ខែ​សីហា ឆ្នាំ២០២២ គួរ​ត្រូវ​បាន​គិតគូរ​និង​កែលម្អ​ជា​ពិសេស​ការ​បញ្ចប់​រឿងក្តី​ព្រហ្មទណ្ឌ​ប្រឆាំងនឹង​អ្នក​សារព័ត៌មាន​ ធ្វើ​វិសោធនកម្ម​ច្បាប់​ឱ្យ​ស្រប​តាម​ស្តង់ដា​អន្តរជាតិ​ចំពោះ​សិទ្ធិ​សេរីភាព​ បញ្ចេញ​មតិ​ សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ និង​ ដោះស្រាយ​បញ្ហា​ប្រឈម​សម្រាប់​អ្នកសារព័ត៌មាន​ស្តី្រ​ជាដើម។ លោក​ ណុប វី នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​បាន​ថ្លែង​បែប​នេះ​ក្នុង​​បទ​សម្ភាសន៍​ ជាមួយ​លោក សុខ ខេមរា នៃវីអូអេ​ ពី​រដ្ឋធានី​វ៉ាស៊ីនតោន ​នៅ​ក្នុង​កម្មវិធី​​«វិជ្ជាជីវៈ​សារព័ត៌មាន​សំខាន់»​​ដែល​ជា​កម្មវិធី​ថ្មី​មួយ​របស់​វីអូអេ​​កាល​ពី​ថ្ងៃ​អង្គារ​​ទី២៣ ​ខែ​សីហា​​ ឆ្នាំ​២០២២។ សូម​លោក​អ្នក​ស្តាប់​បទ​សម្ភាសន៍​នេះ​ដូច​តទៅ៖ 

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG