ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

សេចក្តី​ថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន ​អាចជួប​បញ្ហា​តាន​តឹង


ទាញ​យក​ពី​តំណភ្ជាប់​ដើម

បញ្ហា​ក្នុងតំបន់​និង​សកល​មួយ​ចំនួន​ រួមទាំង​ភូមា​និង​អ៊ុយក្រែន​អាចធ្វើ​ឲ្យមាន​ភាពតាន​តឹង​ ក្នុងការ​ចេញ​សេចក្តីថ្លែងការណ៍រួម ​នៅក្រោយ​ពេល​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន ​ដែល​លោក ​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​នៃប្រទេស​កម្ពុជា​ និង​ លោក​ប្រធានាធិបតី​អាមេរិក ​ចូ បៃដិន ​ជា​សហប្រធាន។ កិច្ចប្រជុំ​ដែល​គេរំពឹងថា​នឹងមាន​ការទទូច​ឲ្យគិត​គូររឿង​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ ​ឲ្យបាន​ច្រើនជាង​បញ្ហា​ផលប្រយោជន៍​ភូមិសាស្ត្រនយោបាយ​និង​សេដ្ឋកិច្ច​នេះ​ ត្រូវគេ​គ្រោងនឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១២-១៣​ ខែឧសភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក ​សុខ ខេមរា ​នៃ ​វីអូអេ ​បានជួប​ធ្វើ​បទសម្ភាសន៍​តាម​ទូរសព្ទ ​ជាមួយ​លោក​ បណ្ឌិត ​ឈាង វណ្ណារិទ្ធ​ ប្រធាន​ប្រតិបត្តិ​នៃវិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ​នៅ​កម្ពុជា។ សូម​ស្តាប់​កិច្ចសម្ភាសន៍​នេះដូច​តទៅ៕

XS
SM
MD
LG