ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​និង​កម្ពុជា​ចាប់​ផ្តើម​លំហាត់​សមយុទ្ធ​យោធា​លើក​ទីបួន


លោក ចេហ្វ ដៃហ្គល​(Jeff Daigle) (ឆ្វេង) ​អនុប្រធាន​បេសកម្ម​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា និង​លោក ម៉ឹង សំផន (រូបឆ្វេងទីពីរ) ​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​កម្ពុជា នៅក្នុងពិធីបើកលំហាត់​សមយុទ្ធ​យោធា​លើក​ទីបួន។​
លោក ចេហ្វ ដៃហ្គល​(Jeff Daigle) (ឆ្វេង) ​អនុប្រធាន​បេសកម្ម​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា និង​លោក ម៉ឹង សំផន (រូបឆ្វេងទីពីរ) ​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​កម្ពុជា នៅក្នុងពិធីបើកលំហាត់​សមយុទ្ធ​យោធា​លើក​ទីបួន។​

ក្នុង​វគ្គ​ហ្វឹកហ្វឺ​ន​ឆ្នាំ​២០១៣​នេះ ផ្តោត​សំខាន់​ទៅលើចំណុច​​ពីរ។

កំពង់ស្ពឺ៖ កងទ័ព​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​សរុប​ចំនួន​៤៥៦​នាក់​បាន​ធ្វើ​លំហាត់​យោធា​រួមគ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក្នុង​បន្ទាយ​កងរថក្រោះ​ ACO ​ខេត្ត​កំពង់ស្ពឺ​ក្នុង​គោលដៅ​ដើម្បី​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​សន្តិភាព​និង​ប្រឆាំង​អំពើ​ភេរវកម្ម។

ការហ្វឹកហ្វឺន​ដែល​មាន​ឈ្មោះ​ថា«ឆ្មាំ​អង្គរ​២០១៣»​មាន​រយៈពេល​ពីរ​សប្តាហ៍​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​២៩​ខែ​ឧសភា​ដោយ​មាន​កង​យោធា​កម្ពុជា​សរុប​ចំនួន​៣១៧​នាក់​និង​កងទ័ព​អាមេរិក​ចំនួន​១៣៩​នាក់។

លោក ម៉ឹង សំផន ​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​បាន​បញ្ជាក់​ថា​វគ្គ​ហ្វឹក​ហាត់​នេះ​នឹង​ជួយ​ពង្រឹង​ចំណង​មិត្តភាព​ទ្វេភាគី​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក។

«សមស្រប​និង​មាន​សារៈសំខាន់​ណាស់​សម្រាប់​កងទ័ព​ដើម្បី​ពង្រឹង​សមត្ថភាព​ឱ្យ​មាន​ចំណេះដឹង ​វិជ្ជា​ជីវៈ ​និង​ចំណេះធ្វើ​យ៉ាងពិត​ប្រាកដ​សម្រាប់​ចូលរួម​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ​ឱ្យ​បាន​ប្រសិទ្ធភាព​ខ្ពស់»។

ក្នុង​វគ្គ​ហ្វឹកហ្វឺ​ន​ឆ្នាំ​២០១៣​នេះ ​ចំណុច​សំខាន់ៗ​ពីរ​ដែល​ផ្តោត​សំខាន់​ក្នុង​ការហ្វឹកហាត់​នោះ​គឺ​រៀន​នៅ​ទីបញ្ជាការ​ក្នុង​កម្រិត​កងពលតូច​និង​ការរៀន​នៅ​ទីលាន​ដោយ​ផ្តោត​សំខាន់​លើ​ការបង្រៀន​ជំនាញ​ហ្វឹកហ្វឺន​ប្រឆាំង​ឧបករណ៍​គ្រឿងផ្ទុះ​កែឆ្នៃ។

ថ្លែង​នៅក្នុង​ឱកាស​នោះ​ដែរ​ លោក ចេហ្វ ដៃហ្គល​(Jeff Daigle) ​អនុប្រធាន​បេសកម្ម​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ​និយាយ​ថា​សមយុទ្ធ​ឆ្មាំ​អង្គរ​ ២០១៣​នឹង​ផ្តល់នូវ​គន្លឹះ​មួយ​បន្ថែម​ទៀត​ចំពោះ​ការសន្យា​របស់​សហរដ្ឋ​អាមេរិក​មកដល់​កម្ពុជា​ក្នុង​ឧត្តម​គតិ​ប្រជាធិបតេយ្យ។

«សម្រាប់​កម្ពុជា​វា​ជាការ​ពង្រឹង​ចំណេះដឹង​ និង​ជំនាញ​របស់​កងទ័ព​កម្ពុជា​ដើម្បី​ចូលរួម​ថែរក្សា​សន្តិភាព​ របស់​អង្គការ​សហ​ប្រជាជាតិ។ ភាគី​អាមេរិក​ក៏​ទទួលបាន​ប្រយោជន៍​ពី​វគ្គ​នេះ​ផងដែរ​ពីព្រោះ​ថា ​អាមេរិក​មាន​ជំនាញ​ក្នុង​ការធ្វើ​ប្រតិបត្តិការ​របស់​គេ​ប៉ុន្តែ​គេ​មាន​បទពិសោធន៍​មិនសូវ​ច្រើន​ទេ​ក្នុង​ការថែរក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ»។

ជា​រៀងរាល់ឆ្នាំ​កងទ័ព​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​តែងតែ​ធ្វើ​លំហាត់​យោធា​រួមគ្នា​ដើម្បី​ពង្រឹង​ភាពជា​ដៃគូ​នឹង​គ្នា​ហើយ​នេះ​គឺជា​ឆ្នាំ​ទី​បួន​នៃ​ការហ្វឹកហាត់​រួមគ្នា​ដោយ​រាប់​ចាប់តាំងពី​ឆ្នាំ២០១០​មក៕
XS
SM
MD
LG