លោក Joe Biden ក្លាយជាបេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យជាផ្លូវការ
គណបក្សប្រជាធិបតេយ្យបានតែងតាំងលោកអតីតអនុប្រធានាធិបតី Joe Biden ជាបេក្ខជនប្រធានាធិបតីកាលពីថ្ងៃអង្គារ នៅក្នុងយប់ទី ២ នៃសន្និបាតជាតិរបស់គណបក្ស។ នៅក្នុងសន្និបាតថ្ងៃទី ២ នេះ គេឃើញមានការរិះគន់លើលោកប្រធានាធិបតី Donald Trump ពីសំណាក់សមាជិកគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ និងការរៀបរាប់រឿងផ្ទាល់ខ្លួនរបស់លោក Biden ក្នុងនាមជាមន្ត្រីសាធារណៈ ឱពុក និងស្វាមី។ អ្នកស្រី Patsy Widakuswara អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំសេវិមានរាយការណ៍រឿងនេះពីទីក្រុង Wilmington រដ្ឋ Delaware។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕