ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Joe Biden ក្លាយជា​បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​ជា​ផ្លូវការ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

គណបក្ស​ប្រជាធិបតេយ្យ​បាន​តែងតាំង​លោក​អតីត​អនុប្រធានាធិបតី Joe Biden ជា​បេក្ខជន​ប្រធានាធិបតី​កាល​ពី​ថ្ងៃអង្គារ នៅ​ក្នុង​យប់​ទី ២ នៃ​សន្និបាត​ជាតិ​របស់​គណបក្ស។ នៅ​ក្នុង​សន្និបាត​ថ្ងៃ​ទី ២ នេះ គេ​ឃើញ​មាន​ការ​រិះគន់​លើ​លោក​ប្រធានាធិបតី Donald Trump ពី​សំណាក់​សមាជិក​គណបក្ស​សាធារណរដ្ឋ និង​ប្រជាធិបតេយ្យ និង​ការ​រៀបរាប់​រឿង​ផ្ទាល់​ខ្លួន​របស់​លោក Biden ក្នុង​នាម​ជា​មន្ត្រី​សាធារណៈ ឱពុក និង​ស្វាមី។ អ្នកស្រី Patsy Widakuswara អ្នក​ឆ្លើយឆ្លងព័ត៌មាន​របស់​ VOA ប្រចាំ​សេវិមាន​រាយ​ការណ៍​រឿង​នេះ​ពី​ទីក្រុង Wilmington រដ្ឋ Delaware។ លោក ភី សុភាដា ជូន​សេចក្ដី​ប្រែ​សម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG