ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​ជប៉ុន​ម្នាក់​មាន​ការ​ព្រួយបារម្ត​ពី​កីឡាអូឡាំពិក​នៅ​ជប៉ុន​ ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ឆ្នាំ២០២១


សញ្ញា​កង​អូឡាំពិក​ត្រូវ​បាន​គេ​ថត​បាន​នៅ​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅ​ក្នុង​ក្រុង​តូក្យូ។
សញ្ញា​កង​អូឡាំពិក​ត្រូវ​បាន​គេ​ថត​បាន​នៅ​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅ​ក្នុង​ក្រុង​តូក្យូ។

អ្នកជំនាញ​ខាង​ជំងឺ​ឆ្លង​ជប៉ុន​ម្នាក់​និយាយ​ថា លោក​មិន​គិត​ថា ការ​ប្រកួត​កីឡាអូឡាំពិក​ក្នុង​ទីក្រុង​តូក្យូ​ដែល​ត្រូវ​គេ​គ្រោង​ម្តង​ទៀត​នោះ​ អាច​ធ្វើ​ឡើង​នៅ​ឆ្នាំ​ក្រោយ​នោះ​ទេ ពីព្រោះ​តែ​អ្វី​ដែល​លោក​ទស្សន៍ទាយ​ថា មាន​ជាប់​ទាក់ទិន​នឹង​ការ​គំរាមកំហែង​មេរោគ​កូរ៉ូណា។

ថ្លែង​នៅ​ក្នុង​កិច្ចសម្ភាសន៍​មួយ​តាម​សន្និសីទ​វីដេអូ​កាលពី​ថ្ងៃចន្ទ​នៅ​ក្លឹប​អ្នក​យក​ព័ត៌មាន​បរទេស​របស់​ជប៉ុន លោក Kentaro Iwata សាស្រ្តាចារ្យ​ជំងឺ​ឆ្លង​នៅ​សាកលវិទ្យាល័យ​កូបេ​បាន​និយាយ​ថា ពីព្រោះ​តែ​កីឡាអូឡាំពិក ជាប់​ទាក់ទិន​ការ​នាំ​កីឡាករ និង​ទស្សនជន​មក​ពី​ប្រទេស​ទាំងអស់​ទូទាំង​ពិភពលោក មាន​ការ​ប្រថុយប្រថាន​ខ្លាំង​ពេក​ចំពោះ​ការ​ធ្វើ​ឲ្យ​មាន​ការ​ចាប់ផ្តើម​ឡើងវិញ​នូវ​ការ​ផ្ទុះ​ជំងឺ​កូវីដ១៩។

លោក Iwata បាន​ប្រសាសន៍​ទៀត​ថា ការ​ប្រកួត​កីឡា​អូឡាំពិក​ជា​បញ្ហា​ដែល​ជប៉ុន​អាច​ត្រួតត្រា​មេរោគ​កូរ៉ូណា​នោះ​បាន​ ហើយ​បន្ទាប់​មក​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​ពិភពលោក​ធ្វើ​ដូច​គ្នា​បាន​ដែរ។ លោក​បាន​និយាយ​ទៀត​ថា ប្រសិនបើ ពួកគេ​មិន​ធ្វើ​ការ​ផ្លាស់ប្តូរ​នីតិវិធី​ទេ ដូចជា​កម្រិត​ការ​ចូលរួម​របស់​អ្នក​មើល​នោះ​ទេ លោក​នៅ​តែ​មិន​មាន​សង្ឃឹម ទោះ​ជា​ថ្នាំ​វ៉ាក់សាំង​ចាក់​ការពារ​ត្រូវ​បាន​បង្កើត​នៅ​ពេល​នោះ​ក៏​ដោយ។

គណៈកម្មាធិការ​រៀបចំ​កីឡា​អូឡាំពិក​របស់​ជប៉ុន​រួម​ជាមួយ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​បាន​លើក​ពេលវេលា​នៃ​ការ​ប្រកួត​កីឡា​រដូវក្តៅ​ទៅ​ឆ្នាំ​ក្រោយ ពីព្រោះ​តែ​ការរាលដាល​ជា​សាកល​នូវ​មេរោគ​កូរ៉ូណា​នេះ។ ទីភ្នាក់ងារ​ព័ត៌មាន​ Associated Press រាយការណ៍​ថា លោក Toshiro Muto អគ្គនាយក​គណៈកម្មាធិការ​រៀបចំ​អូឡាំពិក​របស់​ជប៉ុន​ក៏​បាន​សម្តែង​នូវ​បារម្ភ​អំពី​ការ​ប្រកួតកីឡា​ដែល​ត្រូវ​ធ្វើ​នៅ​ឆ្នាំ​ក្រោយ​នោះ​ដែរ។

កីឡាអូឡាំពិក​ជារឿយៗ​ទាក់ទាញ​កីឡាករ និង​កីឡាករ​ជនពិការ គ្រូ​បង្ហាត់​ប្រហែល​១ម៉ឺន១ពាន់នាក់។ អ្នក​ទស្សនា​បរទេស​រាប់ម៉ឺន​នាក់​ក៏​ចូលរួម​ពិធី​នេះ​ផង​ដែរ៕

XS
SM
MD
LG