រូបភាពជុំវិញពិភពលោកថ្ងៃទី ១៨ មករា ២០១៧ មានមកពីប្រទេសប៉ាឡេស្ទីន ស្វីស អ៊ីស្រាអែល ឥណ្ឌា សេណេហ្គាល់ ស៊ីរី សហរដ្ឋអាមេរិក ចិន ម៉ូណាកូ និង យេម៉ែន។
រូបភាពជុំវិញពិភពលោក ១៨ មករា ២០១៧

១
អាចារ្យសាសនាគ្រឹស្តអនុម័តឡើងវិញនូវពិធីលាងបាបរបស់ព្រះយេស៊ូ អំឡុងពិធីលាងបាបប្រពៃណី Epiphany នៅតំបន់សម្រាប់លាងបាប Qasr-el Yahud ទន្លេ Jordan ក្បែរទីក្រុង West Bank នៃទីក្រុងJericho។

២
កន្លែងសំចតនាវានៅបឹង Leman គ្របដណ្តប់ដោយទឹកកកនៅថ្ងៃធ្លាក់ខ្យល់ខ្លាំងមួយក្បែរក្រុង Versoix ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។

៣
ស្រ្តីជនជាតិអ៊ីស្រាអែល អារ៉ាប់ អង្គុយនៅជិតលំនៅដ្ឋានបាក់បែករបស់ពួកគេដែលត្រូវបានកំទេចដោយអ៊ីស្រាអែលនៅក្នុងភូមិ Umm Al-Hiran នៅវាលខ្សាច់ Negev ភាគខាងត្បូងប្រទេសអ៊ីស្រាអែល។

៤
កូនស្វាមួយអោបម្តាយរបស់ខ្លួនដើម្បីទទួលភាពកក់ក្តៅខណពេលដែលសីតុណ្ហភាពធ្លាក់ដល់សូន្យក្នុងពេលព្រិលធ្លាក់មួយនៅ Tangmarg ចំងាយ៣៤ គ.ម.ពីទីក្រុង Srinagar ប្រទេសឥណ្ឌា។

៥
ឡានជាច្រើនបានតម្រង់ជួរនៅព្រំដែនក្នុងទីក្រុង Seleki ប្រទេសសេណេហ្គាល់ ព្រំប្រទល់នឹងហ្គំប៊ីកាលពីថ្ងៃទី១៧ មករា ២០១៧។

៦
គ្រូបង្រៀនម្នាក់សរសេរលើក្តារដែកបាក់ខូចនៅសាលា Aisha Mother of the Believers ដែលទើបតែបើកឡើងវិញថ្មីៗនេះបន្ទាប់ពីទីក្រុង al-Rai ត្រូវបានកានកាប់ដោយក្រុមឧទ្ទាមក្នុងប្រទេសស៊ីរីកាលពីថ្ងៃទី១៧ ខែមករា ២០១៧។

៧
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Barack Obama អោបអ្នកនាំពាក្យរបស់សេតវិមាន លោកJosh Earnest បន្ទាប់ពីបានអរគុណលោកសម្រាប់ការខិតខំធ្វើការក្នុងសន្និសីទសាព័ត៌មានចុងក្រោយនៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី១៧ មករា ២០១៧។

៨
លោក Wen Wanchang ដែលមានកូនប្រុសធ្វើដំណើរតាមជើងយន្តហោះម៉ាលេស៊ី 370 ទួញយំពេលដែលលោកកំពុងរង់ចាំជំនួបជាមួយមន្ត្រីជើងយន្តហោះម៉ាលេស៊ីក្នុងទីក្រុងប៉េកាំង ប្រទេសចិន។ សាច់ញាតិមួយចំនួននៃអ្នកដំណើរនៃជើងហោះហើរ 370 បានបញ្ចេញកំហឹង ការខកចិត្ត និងបានបង្ហាញការបេ្តជ្ញាចិត្តទៅកាន់អាជ្ញាធរសន្និសីទសាព័ត៌មានដើម្បីខិតខំម្តងទៀតក្នុងការរកមូលហេតុដែលនាំឲ្យកើតមានការណ៍នេះ។

៩
ប៉ូលិសចាប់ខ្លួនបាតុករម្នាក់ក្នុងបាតុកម្មមួយដែលធ្វើឡើងដោយគ្មានការអនុញ្ញាតប្រឆាំងនឹងប្រធានាធិបតីចិន Xi Jinping នៅខាងក្រៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិអឺរ៉ុប នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

១០
ព្រះនាង Stephanie នៃប្រទេសម៉ូណាកូ (ស្តាំ)និងកូនស្រីរបស់នាងឈ្មោះ Pauline Ducruet ក្នុងពេលកំពុងថតជាមួយតោសមុទ្រនៅក្នុងទិវាសៀកអន្តរជាតិទី៤១ Monte Carlo នៅក្នុងប្រទេសម៉ូណាកូកាលពីថ្ងៃទី១៧ មករា ២០១៧។

១១
ស្ត្រីស្មោះស្ម័គ្រនឹងក្បួនដង្ហែរចលនា Houthi ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេនៅ Sana'a ប្រទេសយេម៉ែនកាលពីថ្ងៃទី១៧ មករា ២០១៧។

១២
អ្នកសម្តែងឈុតគ្រោះថ្នាក់ម្នាក់ជិះម៉ូតូនិងឡានលើជញ្ជាំងនៃ «Well of Death» នៅក្នុងពិពណ៌ Magh Mela ក្នុងទីក្រុង Allahabad ប្រទេសឥណ្ឌា។