ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូនស្រី​ច្បង​របស់​លោក​ត្រាំទទួល​បាន​ការិយាល័យ​នៅ​ក្នុង​សេតវិមាន​ហើយ​មាន​សិទ្ធិ​ដឹង​ពី​ព័ត៌មាន​សម្ងាត់


អ្នក​ស្រី Ivanka Trump កូនស្រី​ច្បង​របស់​ប្រធានាធិបតី​ត្រាំ នៅ​ឯ​សេត​វិមាន​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា។
អ្នក​ស្រី Ivanka Trump កូនស្រី​ច្បង​របស់​ប្រធានាធិបតី​ត្រាំ នៅ​ឯ​សេត​វិមាន​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា។

កូនស្រី​ច្បង​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ គឺ​លោកស្រី​ Ivanka​ ឥឡូវ​នេះ​ទទួល​បានការិយាល័យ​នៅ​ក្នុង​ការិយាល័យ​ West Wing ​នៅ​ក្នុង​សេតវិមាន ហើយ​លោកស្រី​នឹង​អាច​មាន​សិទ្ធិ​ទទួល​យក​ព័ត៌មាន​សម្ងាត់ បើ​ទោះបី​ជា​លោក​ស្រី​មិន​មែន​ជា​បុគ្គលិក​រដ្ឋាភិបាល​ក៏​ដោយ​ក្តី។

លោកស្រី Ivanka Trump នឹង​មិន​មាន​មុខ​តំណែង​ផ្លូវ​ការ​អ្វី​នោះ​ទេ ប៉ុន្តែ​លោកស្រី​ត្រូវ​គោរព​ទៅ​តាម​វិន័យ​របស់​បុគ្គលិក​រដ្ឋាភិបាល នេះ​បើ​យោង​តាម​មេធាវី​របស់​លោកស្រី គឺ​លោកស្រី ​Jamie Gorelick ​ដែល​បាន​ថ្លែង​ថា​ កូន​ស្រី​របស់​ប្រធានាធិបតី​នឹង​មិន​ទទួល​បាន​ប្រាក់​ខែ​រដ្ឋ​នោះ​ទេ។

សេតវិមាន​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​អំពី​តួនាទី​របស់​លោកស្រី ​Ivanka Trump នោះ​ទេ។

សេចក្តី​ថ្លែង​ការណ៍​មួយ​ពី​លោកស្រី ​Ivanka Trump បាន​ឲ្យ​ដឹង​ថា លោកស្រី​នឹង​បន្ត​ផ្តល់​ដំបូន្មាន​និង​ផ្តល់​ការ​ប្រឹក្សា​ដែល​ស្មោះ​ត្រង់​ដល់​ឪពុក​របស់​លោកស្រី ដូច​ដែល​លោក​ស្រី​បាន​ធ្វើ​ពេញ​មួយ​ជីវិត​របស់​លោកស្រី‍»៕

XS
SM
MD
LG