ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រាវជ្រាវ​អ៊ីស្រាអែល​ថា​ វ៉ាក់សាំង​កូវីដ១៩​ របស់​ Pfizer ​មាន​ប្រសិទ្ធភាព​ពេល​ប្រើប្រាស់​ជាទូទៅ​ ដូច​ពេល​សាកល្បង


រូបឯកសារ៖ គ្រូពេទ្យយោធាអ៊ីស្រាអែលម្នាក់កំពុងរៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនឱសថ Pfizer នៅតំបន់ Ashdod ភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ២០២១។
រូបឯកសារ៖ គ្រូពេទ្យយោធាអ៊ីស្រាអែលម្នាក់កំពុងរៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនឱសថ Pfizer នៅតំបន់ Ashdod ភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ២០២១។

ការសិក្សា​ថ្មី​មួយ​បានរក​ឃើញ​ថា​វ៉ាក់សាំង​កូវីដ១៩ ​ថ្មី​របស់​ក្រុមហ៊ុន ​Pfizer-BioNTech​ មាន​ប្រសិទ្ធភាព​ក្នុង​ការប្រើប្រាស់​ជាក់ស្តែង​ ដូចពេល​ដែល​សាកល្បង​ព្យាបាល​នៅ​ដំណាក់​កាល​ចុង​ក្រោយ។​

ក្នុង​ការសិក្សា​ទ្រង់ទ្រាយ​ធំ​លើ​មនុស្ស ​១,២ លាន​នាក់ ​អ្នកស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ Clalit​របស់​អ៊ីស្រាអែល​ បាន​រកឃើញ​ថា ​វ៉ាក់សាំង​ពីរ​ដូស​បាន​កាត់​បន្ថយ​ករណី​រោគ​សញ្ញា​នៃ​ជំងឺ​កូវីដ១៩​បាន ៩៤%​ ចំពោះ​មនុស្ស​គ្រប់វ័យ​ និង​កាត់​បន្ថយ​ជំងឺ​ធ្ងន់ធ្ងរ​ ចំនួន​ ៩២%។​ ក្រុមអ្នកស្រាវជ្រាវ​ក៏បាន​រកឃើញ​ថា​ ការចាក់​វ៉ាក់សាំង​តែមួយ​ដង​ មាន​ប្រសិទ្ធភាព ​៥៧% ក្នុង​ពេល​ ២​ សប្តាហ៍។​

ការសិក្សា​ដែល​ពិនិត្យ​ដោយ​ដៃគូ​ ហើយ​ដែល​ត្រូវ​បាន​បោះ​ពុម្ពផ្សាយ​កាលពី​ថ្ងៃពុធ ​ក្នុង​ទស្សនាវដ្តី​វេជ្ជសាស្ត្រ​ឈ្មោះ​ The New England Journal of Medicine​ គឺជា​ការវិភាគ​ដំបូង​នៃ​យុទ្ធសាស្ត្រ​ជាតិ​ចាក់​វ៉ាក់សាំង​កូវីដ១៩។​

ការសាក​ល្បង​នៅ​ដំណាក់​កាលចុង​ក្រោយ​នៃ​ថ្នាំ​ក្រុមហ៊ុន​ Pfizer-BioNTech ​បាន​បង្ហាញ​ថា ​វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព ​៩៥%​ ក្នុង​ការប្រឆាំង​វីរុស​កូរ៉ូណាថ្មី​នេះ។​

ទន្ទឹម​នឹង​នេះ​ដែរ​ ក្រុមហ៊ុន​ Moderna​ និយាយ​ថា ​ខ្លួន​បាន​បង្កើត​វ៉ាក់សាំង​ថ្មី​ ដែល​មាន​ពីរ​ដូស​សម្រាប់​ប្រឆាំង​នឹង​ជំងឺកូវីដ​១៩​ សណ្តាន​ថ្មី ដែល​ត្រូវ​បានរកឃើញ​ជាលើក​ដំបូង​ នៅ​អាហ្វ្រិក​ខាងត្បូង។ ​

ក្រុមហ៊ុន​ផលិត​ឱសថ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​នេះ​ បាន​បញ្ជូន​វ៉ាក់សាំង​មួយ​ចំនួន​ទៅ ​វិទ្យាស្ថាន​សុខភាព​ជាតិ​សហរដ្ឋ​អាមេរិក​ សម្រាប់​ការសិក្សា​បន្ថែម៕

XS
SM
MD
LG