ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​រំឭក​ខួប​មួយ​ឆ្នាំ​នៃ​ការ​វាយ​ប្រហារ​របស់​ក្រុម​ហាម៉ាស់


មនុស្ស​ប្រមូលផ្តុំ​គ្នា​ដើម្បីរំលឹក​ខួប​មួយ​ឆ្នាំ​នៃការ​វាយប្រហារ​អ៊ីស្រាអែលនិង​ហាម៉ាស់​កាលពីថ្ងៃទី៧តុលា ឆ្នាំ២០២៤។
មនុស្ស​ប្រមូលផ្តុំ​គ្នា​ដើម្បីរំលឹក​ខួប​មួយ​ឆ្នាំ​នៃការ​វាយប្រហារ​អ៊ីស្រាអែលនិង​ហាម៉ាស់​កាលពីថ្ងៃទី៧តុលា ឆ្នាំ២០២៤។

យោធា​អ៊ីស្រាអែល​ថា​ខ្លួន​បាន​បើក​ការ​វាយប្រហារ​កាលពី​ថ្ងៃ​ចន្ទ​ដោយ​ដៅ​លើ​ទីតាំង​របស់​ក្រុម​ហាម៉ាស់​នៅ​ទូទាំង​តំបន់​ហ្កាហ្សា។ ការ​វាយប្រហារ​នេះ​បាន​ធ្វើ​ឡើង​ចំ​ខួប​មួយ​ឆ្នាំ​នៃ​ការ​វាយ​ប្រហារ​របស់​ក្រុម​ហាម៉ាស់​លើ​អ៊ីស្រាអែល។ ការ​វាយ​ប្រហារ​របស់​ក្រុម​ហាម៉ាស់​នោះ​បាន​ញ៉ាំង​ឱ្យ​មាន​សង្គ្រាម​មួយ​ដែល​រួម​បញ្ចូល​ទាំង​ការ​ប្រយុទ្ធគ្នា​នៅ​ក្នុង​ប្រទេស​លីបង់​និង​នាំ​ឱ្យ​មាន​ការ​បារម្ភ​អំពី​ជម្លោះ​រាលដាល​នៅ​ក្នុង​តំបន់​ផងដែរ។

គោលដៅ​នៃ​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ចន្ទ​នោះ​គឺ​រួម​មាន​ទាំង​ទីតាំង​បាញ់​រ៉ុក្កែត​របស់​ក្រុម​ហាម៉ាស់​ផងដែរ។ ក្រុម​ហាម៉ាស់​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​បាញ់​រ៉ុក្កែត​ដាក់​ទីក្រុង Tel Aviv ដែល​ជា​ទីក្រុង​ធំ​ជាង​គេ​ទី​ពីរ​របស់​អ៊ីស្រាអែល ព្រម​ទាំង​តំបន់​ក្បែរ​ច្រក​ព្រំដែន​ជាច្រើន​ក្នុង​ប្រទេស​អ៊ីស្រាអែល​ប៉ែក​ខាងត្បូង​ផងដែរ។

ចំណែក​ឯ​យោធា​អ៊ីស្រាអែល​វិញ​បាន​បញ្ជាក់​ថា ខ្លួន​បាន​បាញ់​លើ​គោលដៅ​ដែល​ក្រុម​សកម្ម​ប្រយុទ្ធ​ហេសបូឡា​បាន​ប្រើ​នៅក្នុង​ប្រទេស​លីបង់ រួមទាំង​ការ​វាយប្រហារ​លើ​ទីក្រុង​បេរូត​និង​តំបន់​ខ្លះ​នៅ​ប៉ែក​ខាងត្បូង​លីបង់​និង​ជ្រលង​ភ្នំ Bekaaផងដែរ។

គ្រាប់​រ៉ុក្កែត​របស់​ក្រុម​ហេសបូឡា​បាន​ត្រូវ​ចំ​ទីក្រុង Haifa ប៉ែក​ខាង​ជើង​អ៊ីស្រាអែល ដែល​នៅ​ទីនោះ ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីស្រាអែល​ថា​មនុស្ស​យ៉ាងតិច ១០ នាក់​បាន​រងរបួស។ ក្រុម​ហេសបូឡា​ថា ខ្លួន​បាន​ដៅ​លើ​មូលដ្ឋាន​យោធា​អ៊ីស្រាអែល​មួយ​កន្លែង​នៅ​ប៉ែក​ខាង​ត្បូង​ក្រុង Haifa។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល​លោក Yoav Gallant បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា អ៊ីស្រាអែល​នឹង​ធានា​ថា​ពលរដ្ឋ​របស់ខ្លួន​នឹង​វិលត្រឡប់​មកកាន់​មាតុភូមិ​វិញ​ដោយ​សុវត្ថិភាព និង​ថា​អ៊ីស្រាអែល​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​អាច​ធ្វើ​បាន​ដើម្បី​ធានា​ថា​ចំណាប់ខ្មាំង​ដែល​ត្រូវ​បាន​ចាប់​ឃុំ​នៅក្នុង​តំបន់​ហ្កាហ្សា​នឹង​វិល​ត្រឡប់​ទៅ​អ៊ីស្រាអែល​វិញ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG