ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​វាយ​ប្រហារ​លើ​មន្ទីរពេទ្យក្រុង​​ហ្កាហ្សា


ផ្សែងខ្មៅហុយឡើងពីកណ្តាល​តំបន់ហ្កាហ្សា ក្រោមសង្គ្រាមរវាង​យោធា​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។
ផ្សែងខ្មៅហុយឡើងពីកណ្តាល​តំបន់ហ្កាហ្សា ក្រោមសង្គ្រាមរវាង​យោធា​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។

យោធា​អ៊ីស្រាអែលបាន​និយាយនៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ខ្លួន​បានធ្វើ​ប្រតិបត្តិការវាយប្រហារ​លើមន្ទីរពេទ្យ​Shifa ក្នុង​ទីក្រុង​ហ្កាហ្សា​ ដែល​ជា​កន្លែងដែល​មាន​ការរិះគន់ជា​អន្តរជាតិ​ លើ​ការ​វាយឆ្មក់​ចូល​របស់​អ៊ីស្រាអែល​កាល​ពី​ខែ​វិច្ឆិកា​កន្ល​ង​ទៅ។​ ​

អ្នក​នាំពាក្យកង​កម្លាំង​ការពារជាតិអ៊ីស្រាអែល​ ​លោក​ ឧត្តមនាវីទោ​ Daniel Hagari បាននិយាយនៅក្នុងសេចក្តី​ថ្លែងការណ៍មួយ​ថា​ ​កង​កម្លាំង​អ៊ីស្រាអែលបាន​ធ្វើ​ប្រតិបត្តិការវាយប្រហារ​នៅ​ទី​នោះ​ ពី​ព្រោះ​ក្រុម​មន្ត្រី​ជាន់ខ្ពស់ហាម៉ាស់​បានប្រើប្រាស់​មន្ទីរពេទ្យ​នេះ​ ​ដើម្បី​បញ្ជា​ការវាយប្រហារ​ប្រឆាំង​នឹងអ៊ីស្រាអែល។​ ​

សាក្សី​មួយ​ចំនួន​បាន​រាយការណ៍​ថា ​មាន​ការវាយប្រហារ​តាម​ផ្លូវ​អាកាស​នៅ​ក្នុង​តំបន់​មន្ទីរពេទ្យ​នោះ ដែល​ជា​មន្ទីរពេទ្យ​ដ៏​ធំបំផុត​មួយ​ក្នុង​តំបន់​ហ្កាហ្សា​ ​ក៏​ដូចជា​មាន​រថក្រោះរបស់​អ៊ីស្រាអែលជា​ច្រើន​គ្រឿង​នៅ​ទី​នោះ​ផង​ដែរ។

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក ​Benjamin Netanyahu បាន​ទាត់​ចោល​សម្ពាធ​អន្តរជាតិកាល​ពី​ថ្ងៃ​អាទិត្យ ដោយ​សន្យាថា​ អ៊ីស្រាអែល​នឹងធ្វើ​ទៅ​តាម​ផែន​ការ​របស់​ខ្លួន​ ក្នុង​ការ​វាយប្រហារ​ទៅ​លើ​ក្រុម​យុទ្ធជនហាម៉ាស់ក្នុង​ទីក្រុង Rafah​ នៃ​តំបន់​ហ្កាហ្សាដែល​ស្ថិត​នៅ​ជិត​ព្រំដែន​ជា​មួយប្រទេស​អេហ្ស៊ីប​ បើ​ទោះ​បី​ជាកិច្ចពិភាក្សាស្តីពី​បទឈប់បាញ់​គ្នា​ នឹង​ត្រូវ​ធ្វើ​បន្ត​នៅក្នុង​ប្រទេស​កាតា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃខាង​មុខ​នេះ​ទៀត​ក៏​ដោយ៕​

ព័ត៌មាន​ខ្លះនៅ​ក្នុង​សេចក្តីរាយការណ៍​នេះ​ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​ទី​ភ្នាក់ងារសារព័ត៌មាន​ Reuters ទី​ភ្នាក់ងារសារព័ត៌មាន​ The Associated Press និង​ទីភ្នាក់ងារសារព័ត៌មាន Agence France-Presse

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG