ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​សម្លាប់​មេបញ្ជាការ​ជីហាដ​ឥស្លាម​នៅ​ក្នុង​ការ​វាយប្រហារ​នៅ​តំបន់​កាហ្សា


ផ្សែង​ហោះហើរ​នៅ​លើ​អាកាស បន្ទាប់​ពី​ការ​វាយប្រហារ​របស់​កងកម្លាំង​អ៊ីស្រាអែល​នៅ​ក្នុង​ក្រុង​កាហ្សា កាលពី​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។
ផ្សែង​ហោះហើរ​នៅ​លើ​អាកាស បន្ទាប់​ពី​ការ​វាយប្រហារ​របស់​កងកម្លាំង​អ៊ីស្រាអែល​នៅ​ក្នុង​ក្រុង​កាហ្សា កាលពី​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

កងកម្លាំង​អ៊ីស្រាអែល​បាន​ធ្វើ​ការ​វាយប្រហារ​ដ៏​កម្រ​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ​នៅ​ក្នុង​តំបន់​កាហ្សា ដែល​បាន​សម្លាប់​មេបញ្ជាការ​កំពូល​ម្នាក់​របស់​ក្រុម​សកម្មប្រយុទ្ធ​ជីហាដ​ឥស្លាម។

សេចក្ដីថ្លែងការណ៍​មួយ​ចេញ​ដោយ​ការិយាល័យ​របស់​លោក​នាយករដ្ឋមន្ត្រី Benjamin Netanyahu បាន​ឲ្យដឹង​ថា លោក Bahaa Abu el-Atta ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​ភេរវកម្ម​និង​ការ​បាញ់​រ៉ុក្កែត​ជាច្រើន​ទៅ​លើ​អ៊ីស្រាអែល​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ហើយ​មាន​បំណង​នឹង​ធ្វើការ​វាយប្រហារ​នានា​ក្នុង​ពេល​ឆាប់ៗ​នេះ​ទៀត​ផង។ ​

ក្រុម​ជីហាដ​ឥស្លាម​បាន​ឲ្យ​ដឹង​ថា ការវាយប្រហារ​នោះ​ក៏​បាន​សម្លាប់​ភរិយា​របស់​លោក Abu el-Atta និង​បាន​ធ្វើ​ឲ្យ​កូនៗ​របស់​ពួកគេ​រងរបួស​ផង​ដែរ។

ក្រុម​ជីហាដ​ឥស្លាម​នេះ​បាន​ប្ដេជ្ញា​ថា​នឹង​ធ្វើ​ការ​សងសឹក​វិញ ហើយ​និយាយ​ថា ប្រទេស​អ៊ីស្រាអែល​នឹង​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​លទ្ធផល​នៃ​ការ​វាយប្រហារ​នេះ។

ក្រុម​សកម្មប្រយុទ្ធ​ប៉ាឡេស្ទីន​បាន​ឆ្លើយតប​ទៅ​នឹង​សកម្មភាព​របស់​អ៊ីស្រាអែល​វិញ​តាមរយៈ​ការ​បាញ់​រ៉ុក្កែត។

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ក្នុង​ប្រទេស​ស៊ីរី​ក៏​បាន​រាយការណ៍​ថា មាន​ការ​វាយប្រហារ​មួយ​របស់​អ៊ីស្រាអែល​ទៅ​លើ​អគារ​ស្នាក់នៅ​មួយ​ក្នុង​ទីក្រុង​ដាម៉ាស ដែល​ជា​កន្លែង​ស្នាក់នៅ​របស់​មេបញ្ជាការ​ជីហាដ​ឥស្លាម​ម្នាក់​ទៀត​ផង​ដែរ៕

XS
SM
MD
LG