ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គ​នីតិបញ្ញត្តិ​អ៊ីរ៉ាក់​បញ្ជា​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​​លើ​ការ​បោះឆ្នោត​សភា


(រូបភាព​ឯកសារ) បុគ្គលិក​របស់​គណៈកម្មការ​ជាន់ខ្ពស់​រៀបចំ​ការ​បោះឆ្នោត​ឯករាជ្យ ដែល​ហៅ​កាត់​ថា IHEC រាប់​សន្លឹក​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​មួយ​បន្ទាប់​ពី​បិទ​មណ្ឌល​បោះឆ្នោត​នៅ​ក្នុង​ក្រុង Arbil កាលពី​ថ្ងៃទី២១ ខែកញ្ញា​ ឆ្នាំ២០១៣។
(រូបភាព​ឯកសារ) បុគ្គលិក​របស់​គណៈកម្មការ​ជាន់ខ្ពស់​រៀបចំ​ការ​បោះឆ្នោត​ឯករាជ្យ ដែល​ហៅ​កាត់​ថា IHEC រាប់​សន្លឹក​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​មួយ​បន្ទាប់​ពី​បិទ​មណ្ឌល​បោះឆ្នោត​នៅ​ក្នុង​ក្រុង Arbil កាលពី​ថ្ងៃទី២១ ខែកញ្ញា​ ឆ្នាំ២០១៣។

អង្គនីតិបញ្ញត្តិ​អ៊ីរ៉ាក់​បាន​បោះឆ្នោត​កាល​ពី​ថ្ងៃ​ពុធ ដើម្បី​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា​ កន្លង​ទៅ​នេះ ហើយ​ក៏​នឹង​ផ្អាក​ប្រតិបត្តិការ​របស់​គណៈកម្មការ​ត្រួតពិនិត្យ​ការ​បោះឆ្នោត​នេះ ខណៈ​ដែល​មាន​ការ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​បន្លំ​សន្លឹក​ឆ្នោត។

ការ​បោះឆ្នោត​នេះ​បង្ខំ​ឲ្យ​គណៈកម្មការ​ជាន់ខ្ពស់​រៀបចំ​ការ​បោះឆ្នោត​ឯករាជ្យ ដែល​ហៅ​កាត់​ថា IHEC​ ត្រូវ​រាប់​សន្លឹក​ឆ្នោត​ឡើងវិញ បន្ទាប់​ពី​ខ្លួន​បាន​បដិសេធ​ម្តង​រួច​ហើយ​ថា​មិន​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​និង​បដិសេធ​មិន​ព្រម​ដូរ​ថ្នាក់​ដឹកនាំ​គណៈកម្មការ​នេះ​ដែល​មាន​ចៅក្រម​ចំនួន​៩​នាក់​ទេ។ ​

ការ​បោះឆ្នោត​នេះ​អាច​រារាំង​ដល់​ដំណើរការ​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​និង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​និង​រដ្ឋសភា​ប៉ះទង្គិច​ជាមួយ​នឹង​គណៈកម្មការ​នេះ ដែល​មាន​បេសកកម្ម​ប្រតិបត្តិការ​ដោយ​ឯករាជ្យ។ គណៈកម្មការ​នេះ​បាន​បដិសេធ​មិន​ព្រម​ផ្តល់​អត្ថាធិប្បាយ​នោះ​ទេ។

រដ្ឋសភា​បាន​បញ្ជា​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ​មណ្ឌល​បោះឆ្នោត​ទាំងអស់ ដែល​មាន​ពលរដ្ឋ​បោះឆ្នោត​ជិត​១១​លាន​នាក់។

អ៊ីរ៉ាក់​ស្ថិត​ក្នុង​ស្ថានភាព​ច្របូកច្របល់​ចាប់​តាំង​មាន​ជ័យជម្នះ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទៅ​លើ​លោក Moqtada Sadr ដែល​ជា​អ្នក​ប្រជានិយម​កាន់​សាសនា​ឥស្លាម​និកាយ Shiite ដែល​យល់​ស្របជាមួយ​នឹង​ពួក​កុម្មុយនិស្ត។

ចាប់​តាំង​ពី​លោក Sadr ទទួល​បាន​ជ័យជម្នះ​មក អ្នក​នយោបាយ​រយៈពេល​យូរ​ដែល​ត្រូវ​បាន​អ្នក​បោះឆ្នោត​អ៊ីរ៉ាក់​ដែល​ចង់​បាន​កំណែ​ទម្រង់​បង្ខំ​ឲ្យ​កែប្រែ ស្នើ​ឲ្យ​មាន​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ៕

XS
SM
MD
LG