ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឃ្លាំង​ផ្ទុក​សន្លឹក​ឆ្នោត​អ៊ីរ៉ាក់​ត្រូវ​ឆាបឆេះ​នៅ​មុន​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ


ផ្សែង​ហោះហើរ​ចេញ​ពី​ឃ្លាំង​ផ្ទុះ​សន្លឹក​ឆ្នោត​នៅ​ក្នុង​ក្រុង​បាកដាដ កាលពី​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។
ផ្សែង​ហោះហើរ​ចេញ​ពី​ឃ្លាំង​ផ្ទុះ​សន្លឹក​ឆ្នោត​នៅ​ក្នុង​ក្រុង​បាកដាដ កាលពី​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។

ឃ្លាំង​ផ្ទុក​សន្លឹក​ឆ្នោត​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ត្រូវ​ភ្លើង​ឆាបឆេះ​កាល​ពី​ថ្ងៃ​អាទិត្យ នៅ​មុន​ពេល​ធ្វើ​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ ដែល​បញ្ជា​ដោយ​សភា។ នេះ​បើយោង​តាម​មន្ត្រី​សន្តិសុខ។

ឃ្លាំង​ដែល​ស្តុក​សន្លឹក​ឆ្នោត​ពី​សង្កាត់ Al-Russafa ដែល​ជា​សង្កាត់​ដែល​មាន​អ្នក​បោះឆ្នោត​ច្រើន​បំផុត​នៅ​ប៉ែក​ខាង​កើត​ទី​ក្រុង បាកដាដ ត្រូវ​បាន​រាយការណ៍​ថា បាន​ត្រូវ​ភ្លើង​ឆេះ​អស់​រយៈពេល​២​ម៉ោង។ ក្រុម​ការងារ​ពន្លត់​អគ្គិភ័យ​និង​រថយន្ត​បាញ់​ទឹក​ចំនួន​១០​គ្រឿង​បាន​ព្យាយាម​ពន្លត់​អគ្គិភ័យ​នោះ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP។

អង្គ​នីតិបញ្ញត្តិ​អ៊ីរ៉ាក់​បាន​បោះឆ្នោត​កាល​ពី​ថ្ងៃ​ពុធ ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា​កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា​កន្លង​ទៅ​នេះ ហើយ​ការ​បោះឆ្នោត​នោះ​ក៏​បាន​សម្រេច​ព្យួរ​គណៈកម្មាធិការ​មួយ​ដែល​ទទួល​បន្ទុក​លើ​ការ​រៀបចំ​ការ​បោះឆ្នោត ខណៈ​ដែល​មាន​ការ​ចោទប្រកាន់​ថា​មាន​ការ​បន្លំ​សន្លឹក​ឆ្នោត​ផង​ដែរ។

សភា​បាន​បញ្ជា​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ​តាម​មណ្ឌល​បោះឆ្នោត​ទាំងអស់ ដែល​មាន​ជិត​១១​លាន​សន្លឹក។

អ៊ីរ៉ាក់​មាន​ភាព​ច្របូកច្របល់​ចាប់​តាំង​ពី​លោក​អាចារ្យ Moqtada Sadr សាសនា​ឥស្លាម​និកាយ Shiite ដែល​ជា​អ្នក​ប្រជានិយម ​បាន​ទទួល​ជ័យ​ជម្នះ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ និង​មាន​ទំនាក់ទំនង​ជាមួយ​នឹង​អ្នក​កាន់​លទ្ធិ​កុម្មុយនិស្ត៕

XS
SM
MD
LG