ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Rouhani ឈ្នះ​ការ​បោះឆ្នោត​សម្រាប់​តំណែង​ជា​ប្រធានាធិបតី​អ៊ីរ៉ង់


ស្រ្តី​ម្នាក់​កាន់​បដា​រូប​ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​អ៊ីរ៉ង់ Hassan Rouhani ក្នុង​យុទ្ធនាការ​ជួបជុំ​មួយនៅ​ Tehran អ៊ីរ៉ង់ កាល​ពី​ថ្ងៃទី​១៧ ឧសភា ២០១៧។
ស្រ្តី​ម្នាក់​កាន់​បដា​រូប​ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​អ៊ីរ៉ង់ Hassan Rouhani ក្នុង​យុទ្ធនាការ​ជួបជុំ​មួយនៅ​ Tehran អ៊ីរ៉ង់ កាល​ពី​ថ្ងៃទី​១៧ ឧសភា ២០១៧។

ប្រទេស​អ៊ីរ៉ង់​បាន​ជ្រើសរើស​យក​លោក​ប្រធានាធិបតី Hassan Rouhani ឲ្យ​ឡើង​កាន់​តំណែង​បន្ត​ទៀត។ ទូរទស្សន៍​រដ្ឋ​ក្នុង​ប្រទេស​អ៊ីរ៉ង់​បាន​ប្រកាស​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា លោក Rouhani គឺ​ជា​អ្នក​ទទួល​បាន​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី ដោយ​យក​ឈ្នះ​លើ​គូប្រជែង​ដ៏​ធំ​របស់​លោក គឺ​លោក Ebrahim Raisi ​ដោយ​ងាយស្រួល។ ​

ជាមួយ​នឹង​សន្លឹក​ឆ្នោត​ដែល​ត្រូវ​បាន​រាប់​ស្ទើរ​តែ​ទាំងអស់ លោក Rouhani បាន​ទទួល​សំឡេង​ឆ្នោត​គាំទ្រ​ជាងពាក់កណ្តាល​ក្នុង​ចំណោម​បេក្ខជន​ប្រធានាធិបតី​ទាំង​៤​រូប។

អ្នក​បោះឆ្នោត​មាន​ចំនួន​យ៉ាង​ច្រើន​កាល​ពី​ថ្ងៃ​សុក្រ រហូត​ធ្វើ​ឲ្យ​អាជ្ញាធរ​រៀបចំ​ការ​បោះឆ្នោត​បន្ថែម​ពេល​បោះឆ្នោត​រហូត​ដល់​ពាក់​កណ្តាល​អាធ្រាត្រ។ អ្នក​បោះឆ្នោត​មួយ​ចំនួន​ឈរ​តម្រង់​ជួរ​រាប់​ម៉ោង​ដើម្បី​រង់ចាំ​បោះឆ្នោត។ ​

មណ្ឌល​បោះឆ្នោត​ជាង​៦​ម៉ឺន​កន្លែង​បាន​ប្រតិបត្តិការ​នៅ​ទូទាំង​ប្រទេស​ដើម្បី​បម្រើ​ដល់​ប្រជាពលរដ្ឋ​អ៊ីរ៉ង់​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ចំនួន​៥៦​លាន​នាក់។

លោក Rouhani បាន​ផ្តោត​អនាគត​នយោបាយ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ទៅ​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ប្រវត្តិសាស្រ្ត​ជាមួយ​នឹង​សហរដ្ឋអាមេរិក​និង​ប្រទេស​មហាអំណាច​ដទៃទៀត ដែល​នាំ​ឲ្យ​មាន​ការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រដ្ឋាភិបាល​ប្រទេស​តេហេរ៉ង់។ លោក Raisi បាន​រិះគន់​កិច្ចព្រមព្រៀង​នេះ ដោយសារ​តែ​វា​បាន​បន្សល់​នូវ​ទណ្ឌកម្ម​ទៅ​លើ​សេវា​ធនាគារ​និង​ហិរញ្ញវត្ថុ​ក្នុងប្រទេស​អ៊ីរ៉ង់៕

XS
SM
MD
LG