ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ យុវជន​មាន​តួនាទី​សំខាន់​ក្នុង​កិច្ចការ​«សេសសល់‍»​ក្រោយ​ការបញ្ចប់​ទៅ​នៃ​សាលាក្តី​ខ្មែរក្រហម


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អង្គការ​យុវសន្តិភាព​ជា​អង្គការ​ដែល​បណ្តុះបណ្តាល​យុវជន​ឱ្យ​មាន​ភាព​ជា​អ្នកដឹកនាំ​ផង​និង​ចូលរួម​ក្នុង​ការដោះស្រាយ​បញ្ហា​សង្គម​មួយ​ចំនួន​ដែល​សេសសល់​ក្រោយ​សម័យ​ខ្មែរក្រហម​ផង។ លោក ម៉ន សុគឿន នាយក​ប្រតិបត្តិ​នៃ​អង្គការ​យុវសន្តិភាព​ថ្លែង​ថា យុវជន​មាន​តួនាទី​សំខាន់​ក្នុង​ការងារ​យូរអង្វែង​ជាច្រើន​នៅ​ក្រោយ​ការបញ្ចប់​ទៅ​នៃ​សាលាក្តី​ខ្មែរក្រហម ដូចជា​កិច្ចការ​បង្ការ​ការកើត​ឡើងវិញ​នូវ​របប​ប្រល័យ​ពូជសាសន៍ និង​ការថែរក្សា​ការចងចាំ​ប្រវត្តិសាស្ត្រ​នៅ​តាម​សហគមន៍។ លោក ម៉ន សុគឿន កំពុង​ចូលរួម​កម្មវិធី​បណ្តុះបណ្តាល​រយៈពេល​៣​ខែ រហូត​ដល់​ចុង​ខែ​មេសា ​នៅ​សាកល​វិទ្យាល័យ Binghamton រដ្ឋ New York សហរដ្ឋ​អាមេរិក ក្នុង​កម្មវិធី Charles E. Scheidt Resident Practitioner ប្រឆាំ​ឆ្នាំ២០២២-២០២៣។ សូម​លោក​អ្នកស្តាប់​បទសម្ភាសន៍​ទាំងស្រុង​រវាង​លោក សឹង សុផាត នៃ​វីអូអេ ជាមួយនឹង​លោក ម៉ន សុគឿន នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG