បទសម្ភាសន៍ VOA៖ យុវជនមានតួនាទីសំខាន់ក្នុងកិច្ចការ«សេសសល់»ក្រោយការបញ្ចប់ទៅនៃសាលាក្តីខ្មែរក្រហម
អង្គការយុវសន្តិភាពជាអង្គការដែលបណ្តុះបណ្តាលយុវជនឱ្យមានភាពជាអ្នកដឹកនាំផងនិងចូលរួមក្នុងការដោះស្រាយបញ្ហាសង្គមមួយចំនួនដែលសេសសល់ក្រោយសម័យខ្មែរក្រហមផង។ លោក ម៉ន សុគឿន នាយកប្រតិបត្តិនៃអង្គការយុវសន្តិភាពថ្លែងថា យុវជនមានតួនាទីសំខាន់ក្នុងការងារយូរអង្វែងជាច្រើននៅក្រោយការបញ្ចប់ទៅនៃសាលាក្តីខ្មែរក្រហម ដូចជាកិច្ចការបង្ការការកើតឡើងវិញនូវរបបប្រល័យពូជសាសន៍ និងការថែរក្សាការចងចាំប្រវត្តិសាស្ត្រនៅតាមសហគមន៍។ លោក ម៉ន សុគឿន កំពុងចូលរួមកម្មវិធីបណ្តុះបណ្តាលរយៈពេល៣ខែ រហូតដល់ចុងខែមេសា នៅសាកលវិទ្យាល័យ Binghamton រដ្ឋ New York សហរដ្ឋអាមេរិក ក្នុងកម្មវិធី Charles E. Scheidt Resident Practitioner ប្រឆាំឆ្នាំ២០២២-២០២៣។ សូមលោកអ្នកស្តាប់បទសម្ភាសន៍ទាំងស្រុងរវាងលោក សឹង សុផាត នៃវីអូអេ ជាមួយនឹងលោក ម៉ន សុគឿន នៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣៕