ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍VOA៖ អង្គការ Freedom House ព្រួយបារម្ភ​ថា សេរីភាព​​សារព័ត៌មាន​នៅ​កម្ពុជា អាច​ត្រូវ​​រឹតត្បិត​កាន់តែ​ខ្លាំង មុន​ការ​បោះឆ្នោត


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រោយ​ពី​ការ​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៧​របស់​ខ្លួន​ស្ដីពី​សេរីភាព​សារព័ត៌មាន​នៅ​ជុំវិញ​លោក​កាល​ពី​សប្ដាហ៍​មុន តំណាង​អង្គការ ​Freedom House ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​សម្ដែង​ការ​ព្រួយបារម្ភ​ថា សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ ជា​ពិសេស​គឺ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នឹង​មាន​ការ​រឹតត្បិត​កាន់​តែ​ខ្លាំង​ថែម​ទៀត ដោយសារ​តែ​ប្រទេស​នេះ នឹង​រៀបចំ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​​នៅ​ឆ្នាំ​នេះ និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​ក្រោយ។ លោក សាយ​ មុន្នី នៃ​ VOA បាន​សម្ភាសន៍​អ្នក​នាង Sarah Repucci អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​ខាង​ការ​បោះឆ្នោត​ផ្សាយ​ជា​សកល នៃ​អង្គការ​ Freedom House នៅ​ពេល​ដែល​អ្នកនាង​បាន​មក​ផ្សព្វផ្សាយ​របាយការណ៍​ថ្មី​នេះ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​សប្ដាហ៍​មុន៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG