បទសម្ភាសន៍VOA៖ អង្គការ Freedom House ព្រួយបារម្ភថា សេរីភាពសារព័ត៌មាននៅកម្ពុជា អាចត្រូវរឹតត្បិតកាន់តែខ្លាំង មុនការបោះឆ្នោត
ក្រោយពីការចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០១៧របស់ខ្លួនស្ដីពីសេរីភាពសារព័ត៌មាននៅជុំវិញលោកកាលពីសប្ដាហ៍មុន តំណាងអង្គការ Freedom House ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានសម្ដែងការព្រួយបារម្ភថា សេរីភាពសារព័ត៌មាននៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ជាពិសេសគឺនៅក្នុងប្រទេសកម្ពុជា នឹងមានការរឹតត្បិតកាន់តែខ្លាំងថែមទៀត ដោយសារតែប្រទេសនេះ នឹងរៀបចំការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំនេះ និងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំក្រោយ។ លោក សាយ មុន្នី នៃ VOA បានសម្ភាសន៍អ្នកនាង Sarah Repucci អ្នកគ្រប់គ្រងជាន់ខ្ពស់ខាងការបោះឆ្នោតផ្សាយជាសកល នៃអង្គការ Freedom House នៅពេលដែលអ្នកនាងបានមកផ្សព្វផ្សាយរបាយការណ៍ថ្មីនេះក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីសប្ដាហ៍មុន៕