ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ បទពិសោធន៍​ឆ្លងកាត់​សង្គ្រាម​របស់​កុមារ​ខ្មែរ​ម្នាក់ ត្រូវ​បាន​សម្តែង​នៅ​ក្នុង​ល្ខោន​រឿង Four Children ឬ​កុមារ​បួន​នាក់


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា When Broken Glass Floats ឬ​ជា​ភាសា​ខ្មែរ​ថា «នៅ​ពេល​អំបែង​អណ្តែត» និពន្ធ​ដោយ​ស្រ្តី​ខ្មែរ​អាមេរិកាំង​ម្នាក់​គឺ អ្នកស្រី ហ៊ឹម ច័ន្ទឫទ្ធី ដែល​ជា​ជន​រងគ្រោះ​ពី​របប​ខ្មែរក្រហម ត្រូវ​បាន​ដកស្រង់​យក​ធ្វើ​ជា​ការ​សម្តែង​ល្ខោន​ រួម​ជាមួយ​នឹង​សៀវភៅ​បី​ក្បាល​ទៀត ដែល​រៀបរាប់​អំពី​បទពិសោធន៍​របស់​កុមារ​៤នាក់​ឆ្លង​កាត់​សង្គ្រាម​នៅ​ប្រទេស​ផ្សេងៗគ្នា។ ល្ខោន​ដែល​មាន​ចំណង​ជើង​ថា Four Children ឬ​ជា​ភាសា​ខ្មែរ​ថា «កុមារ​បួន​នាក់» ត្រូវ​បាន​សម្តែង​កាល​ពី​ពាក់កណ្តាល​ខែតុលា​នៅក្នុង​ទីក្រុង Kansas រដ្ឋ Missouri សហរដ្ឋ​អាមេរិក។ អ្នកស្រី ស៊ូ ពេជ្រចិន្តា នៃ​វីអូអេ បាន​សម្ភាស​អ្នកស្រី ហ៊ឹម ច័ន្ទឫទ្ធី បន្ទាប់ពី​អ្នកស្រី បាន​ត្រឡប់​មកពី​ការចូលរួម​ទស្សនា​ការសម្តែង​ល្ខោន​នេះ កាល​ពី​ចុង​ខែតុលា​កន្លង​ទៅ។ នៅ​ក្នុង​បទសម្ភាសន៍​នេះ អ្នកស្រី​បាន​រៀបរាប់​អំពី​អារម្មណ៍​រំភើប​អស្ចារ្យ រួម​ជាមួយ​នឹង​ការ​រំជួល​ចិត្ត នៅ​អំឡុង​ពេល​ដែល​តួអង្គ ដែល​សម្តែង​ជា​អ្នកស្រី ដែល​ពេល​នោះ​ទើប​មាន​វ័យ​៨​ទៅ​៩ឆ្នាំ និង​បាន​នាំ​អារម្មណ៍​របស់​អ្នកស្រី​ហាក់​វិល​ត្រឡប់​ទៅ​ក្នុង​ទិដ្ឋភាព​នា​សម័យ​នោះ​វិញ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG