ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

លោក សម រង្ស៊ី រិះគន់លោក ហ៊ុន សែន រឿងការចាប់ខ្លួនសកម្មជនជំទាស់


ទាញ​យក​ពី​តំណភ្ជាប់​ដើម

មេដឹកនាំ​គណបក្ស​ប្រឆាំង​ម្នាក់ គឺលោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ថា បានបន្ត​ការ​ធ្វើ​ទុក្ខបុក្ខមេ្នញ​លើ​ក្រុមប្រឆាំង​ក្នុង​ប្រទេស ដោយ​មាន​ការ​បន្ត​ចាប់ខ្លួន​ថ្មីៗ​នេះ​ទៀត។ លោក សម រង្ស៉ី បាន​អះអាង​ថា នេះ​ជា​ការ​បន្តរំលោភ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ ហើយ​នឹង​ប៉ះពាល់​ដល់​ការ​ព្យាយាម​ស្នើសុំ​ការ​អនុគ្រោះ​ទំនិញ​នាំចូល​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ផង និង​ធ្វើឲ្យ​មាន​ការ​ប្រឆាំង​ពី​ពលរដ្ឋ ដែល​កំពុង​មាន​បញ្ហា​ជីវភាព​ផង។ លោក​អះអាង​ថា លោក​នឹង​ព្យាយាម​សុំ​ឲ្យ​មាន​ប្រតិកម្ម​ចំពោះ​ការចាប់ខ្លួន​ថ្មីៗ​នេះ។ លោក សុខ ខេមរា នៃ​ VOA បាន​ធ្វើ​កិច្ចសម្ភាសន៍​ជាមួយ​លោក សម រង្ស៉ី តាមទូរ​ស័ព្ទ​អំពី​រឿង​នេះ៕

XS
SM
MD
LG