លោក សម រង្ស៊ី រិះគន់លោក ហ៊ុន សែន រឿងការចាប់ខ្លួនសកម្មជនជំទាស់
មេដឹកនាំគណបក្សប្រឆាំងម្នាក់ គឺលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានរិះគន់រដ្ឋាភិបាលកម្ពុជាថា បានបន្តការធ្វើទុក្ខបុក្ខមេ្នញលើក្រុមប្រឆាំងក្នុងប្រទេស ដោយមានការបន្តចាប់ខ្លួនថ្មីៗនេះទៀត។ លោក សម រង្ស៉ី បានអះអាងថា នេះជាការបន្តរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ហើយនឹងប៉ះពាល់ដល់ការព្យាយាមស្នើសុំការអនុគ្រោះទំនិញនាំចូលទៅកាន់ទីផ្សារអន្តរជាតិផង និងធ្វើឲ្យមានការប្រឆាំងពីពលរដ្ឋ ដែលកំពុងមានបញ្ហាជីវភាពផង។ លោកអះអាងថា លោកនឹងព្យាយាមសុំឲ្យមានប្រតិកម្មចំពោះការចាប់ខ្លួនថ្មីៗនេះ។ លោក សុខ ខេមរា នៃ VOA បានធ្វើកិច្ចសម្ភាសន៍ជាមួយលោក សម រង្ស៉ី តាមទូរស័ព្ទអំពីរឿងនេះ៕