បទសម្ភាសន៍ VOA៖ ឥទ្ធិពលនៃការអនុម័តច្បាប់សន្ដិសុខជាតិក្រុងហុងកុង
រដ្ឋសភាប្រទេសចិនបានអនុម័តច្បាប់សន្តិសុខជាតិដ៏ប្រទាំងប្រទើសមួយសម្រាប់ទីក្រុងហុងកុង ដែលសហរដ្ឋអាមេរិក និងសកម្មជនទាមទារប្រជាធិបតេយ្យនានាជឿថា នឹងច្រោះយកសេរីភាពរបស់ទីក្រុងហុងកុងបន្ថែមទៀត។ ច្បាប់ថ្មី ដែលបានអនុម័តកាលពីថ្ងៃអង្គារ ដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាចិននេះ ស្នើឲ្យរដ្ឋាភិបាលកណ្ដាលនៅក្នុងទីក្រុងប៉េកាំងបង្កើតការិយាល័យសន្តិសុខជាតិមួយនៅក្នុងទីក្រុងហុងកុង ក្នុងគោលបំណងទប់ទល់នឹងសកម្មភាពផ្ដួលរំលំរដ្ឋអំណាច អំពើភេរវកម្ម ការផ្ដាច់ខ្លួន និងការឃុបឃិតជាមួយនឹងកងកម្លាំងបរទេស។ ចំណុចលម្អិតពិតប្រាកដនៃច្បាប់ថ្មីនេះមិនទាន់ត្រូវបានផ្សព្វផ្សាយនៅឡើយទេ។ លោក Steve Miller អ្នកយកព័ត៌មានរបស់ VOA បានសម្ភាសអ្នកស្រី Rhea Mogul ដែលជាអ្នកយកព័ត៌មាននៅទីក្រុងហុងកុង ដែលតាមដានហេតុការណ៍នៅទីនោះ អំពីទិដ្ឋភាពទូទៅនៅក្នុងទីក្រុងហុងកុង និងឥទ្ធិពលនៃការអនុម័តច្បាប់នេះ។ លោក ជឹង ប៉ូជីន និងអ្នកស្រី ហុង ចិន្ដា ប្រែសម្រួលបទសម្ភាសន៍នេះ៕