ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍​ជាមួយ​លោក ម៉ៅ ភីរុណ៖ កម្ពុជា​តវ៉ា​លើ​ការ​សាងសង់​បុស្តិ៍​យោធា​វៀតណាម​នៅ​ជាប់​ស្រុក​កោះ​ធំ

លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ហ៊ុន សែន (ឆ្វេង) ជជែក​គ្នា​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​វៀតណាម Nguyen Tan Dun មុន​នឹង​ចូលរួម​ពិធី​ចុះ​ហត្ថលេខា​នៅ​ការិយាល័យ​រដ្ឋាភិបាល​នៅ​ទីក្រុង​ហាណូយ កាល​ពី​ថ្ងៃទី២៦ ខែ​ធ្នូ ឆ្នាំ២០១៣។ (រូបថត៖ REUTERS/Kham)

កំណត់​និពន្ធ៖ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ស្នើសុំ​ឲ្យ​ប្រទេស​វៀតណាម​បញ្ឈប់​ការ​ជីក​ដី​ធ្វើ​គ្រឹះ​សម្រាប់​ការ​សាងសង់​ប៉ុស្តិ៍​យោធា​នៅ​ត្រង់​ចំណុច​ជាប់​ភូមិ​ព្រែកស្បូវ ឃុំ​សំពៅពូន​ ស្រុក​កោះធំ ខេត្ត​កណ្តាល នៃ​ប្រទេស​កម្ពុជា ​ដោយ​ចាត់​ទុក​ថា​ មិន​ទាន់​មាន​ការ​បោះ​បង្គោល​ព្រំដែនត្រឹមត្រូវ​នៅ​ឡើយ។

ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​អានយ៉ាង​របស់​វៀតណាម នៅ​តែ​បន្ត​ការ​សាងសង់​ប៉ុស្តិ៍​យោធាក្នុង​ទ្រង់ទ្រាយ​ធំ​ជាង​មុន។ នេះ​បើ​តាម​កំណត់​ការ​ទូត​ថ្មី​មួយ​ ដែល​ក្រសួង​ការបរទេស​បាន​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃពុធ។ ពី​រដ្ឋធានី​វ៉ាស៊ីនតោន លោក​ម៉ែន គឹមសេងនៃVOA បាន​សម្ភាស​លោក ម៉ៅ ភីរុណ ​អភិបាល​ខេត្ត​កណ្តាល​ពី​ស្ថានភាព​ជាក់ស្តែង​នៅ​កន្លែង​ដែល​មាន​បញ្ហា។

សូម​លោក​អ្នក​ស្តាប់​បទ​សម្ភាស​នេះ​ដូច​តទៅ៖

ទាញ​យក​ពី​តំណភ្ជាប់​ដើម

XS
SM
MD
LG