បទសម្ភាសន៍ VOA៖ ព្រះអង្គលួន សុវ៉ាត ដែលភៀសព្រះកាយទៅប្រទេសស្វីសសុំសិទ្ធិជ្រកកោន ហៅការចោទព្រះអង្គជាល្បិចនយោបាយ
ព្រះអង្គ លួន សុវ៉ាត សកម្មជនសង្ឃល្បីឈ្មោះមួយអង្គ បានចាកចេញទៅប្រទេសស្វីសដើម្បីសុំសិទ្ធិជ្រកកោន ខណៈព្រះអង្គកំពុងត្រូវញាំញីដោយរឿងចោទប្រកាន់សន្ទនាស្នេហាជាមួយស្រ្តីមួយចំនួន និងមានការចោទប្រកាន់រឿងរំលោភសេពសន្ថវៈ។ នៅក្នុងបទសម្ភាសន៍ជាមួយ VOA ព្រះអង្គ លួន សុវ៉ាត មានសង្ឃដីកាថា ចាប់តាំងពីដើមខែមិថុនា ព្រះអង្គបានភៀសព្រះកាយទៅស្នាក់នៅប្រទេសថៃមួយរយៈ ហើយព្រះអង្គបានចាកចេញទៅប្រទេសស្វីស កាលពីថ្ងៃសុក្រសប្តាហ៍មុន។ រហូតមកដល់ពេលនេះ ព្រះអង្គកំពុងស្នាក់នៅប្រទេសស្វីស។ ព្រះអង្គក៏បានច្រានចោលការចោទប្រកាន់នានាលើព្រះអង្គ និងលើកឡើងថា ជារឿងនយោបាយ ដោយសារនេះជាការបង្កើតសាច់រឿងបង្កើតហ្វេសប៊ុកក្លែងក្លាយ ហើយកាត់តសំឡេង ដាក់រូបភាព។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍រវាងលោក ស៊ុន ណារិន នៃ VOA ជាមួយព្រះអង្គ លួន សុវ៉ាត ដូចតទៅ៕