ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ ព្រះអង្គ​លួន សុវ៉ាត​ ដែល​ភៀស​ព្រះកាយ​ទៅ​ប្រទេស​ស្វីស​សុំ​សិទ្ធិ​ជ្រក​កោន​​ ហៅ​ការ​ចោទ​ព្រះ​អង្គ​ជា​ល្បិច​នយោបាយ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព្រះ​អង្គ​ លួន សុវ៉ាត ​សកម្ម​ជន​សង្ឃ​​ល្បី​ឈ្មោះ​មួយ​អង្គ​ បាន​ចាក​ចេញ​ទៅ​ប្រទេស​ស្វីស​ដើម្បី​សុំ​សិទ្ធិ​ជ្រក​កោន ខណៈ​ព្រះអង្គ​កំពុង​ត្រូវ​ញាំញី​ដោយ​រឿង​ចោទ​ប្រកាន់​សន្ទនា​ស្នេហា​ជាមួយ​ស្រ្តី​មួយ​ចំនួន​ និង​មាន​ការ​ចោទ​ប្រកាន់​រឿង​រំលោភ​សេព​សន្ថវៈ។ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ VOA ​ ព្រះ​អង្គ​ លួន សុវ៉ាត​ មាន​សង្ឃដីកា​ថា​ ចាប់​តាំង​ពី​ដើម​ខែ​មិថុនា​ ព្រះ​អង្គ​បាន​ភៀស​ព្រះកាយ​ទៅ​ស្នាក់​នៅ​ប្រទេស​ថៃ​មួយ​រយៈ​ ​ហើយ​ព្រះ​អង្គ​បាន​ចាក​ចេញ​ទៅ​ប្រទេស​ស្វីស​ កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។ ​ រហូត​មក​ដល់​ពេល​នេះ​ ព្រះ​អង្គ​កំពុង​ស្នាក់​នៅ​ប្រទេស​ស្វីស។ ​ព្រះ​អង្គ​ក៏​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នានា​លើ​ព្រះ​អង្គ​ និង​លើក​ឡើង​ថា​ ជា​រឿង​នយោបាយ ​ដោយសារ​នេះ​ជា​ការ​បង្កើត​សាច់​រឿង​បង្កើត​ហ្វេសប៊ុក​ក្លែងក្លាយ​ ហើយ​កាត់​ត​សំឡេង​ ដាក់​រូបភាព។​ សូម​លោក​អ្នក​នាង​ស្តាប់​បទសម្ភាសន៍​​រវាង​លោក ស៊ុន ណារិន នៃ​ VOA​ ​ជាមួយ​ព្រះ​អង្គ​ លួន សុវ៉ាត ​ដូច​ត​ទៅ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG