ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​មហាផ្ទៃ​ព្រ​មានចាត់​វិធានការ​ច្បាប់​លើ​សមាគ​ម​គ្រូ​បង្រៀន​មួយ​រឿង​របាយ​ការណ៍​ហិរញ្ញវត្ថុ


រូបឯកសារ៖ អ្នក​ស្រី អ៊ុក​ ឆាយ៉ាវី​ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ ផ្តល់​បទ​សម្ភាស​ជាមួយ​វីអូអេ​នៅ​ផ្ទះ​អ្នក​ស្រី​ក្នុង​ស្រុក​កៀនស្វាយ​ ខេត្ត​កណ្តាល​ ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/វីអូអេ)
រូបឯកសារ៖ អ្នក​ស្រី អ៊ុក​ ឆាយ៉ាវី​ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ ផ្តល់​បទ​សម្ភាស​ជាមួយ​វីអូអេ​នៅ​ផ្ទះ​អ្នក​ស្រី​ក្នុង​ស្រុក​កៀនស្វាយ​ ខេត្ត​កណ្តាល​ ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/វីអូអេ)

ក្រសួង​មហាផ្ទៃ​ថា នឹង​មានវិធានការ​ផ្លូវច្បាប់​លើសមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ប្រសិន​បើ​សមាគម​នោះ​មិន​ផ្តល់​របាយ​ការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ​ ២០២២ ​របស់​ខ្លួន​ឱ្យ​មក​ក្រសួង។ នេះបើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​មហា​ផ្ទៃ​ ចុះ​ថ្ងៃទី​ ២៦ ខែ​មករានេះ។

ក្រៅ​ពីនេះ ​ក្រសួង​មហាផ្ទៃ​ក៏​បាន​ក្រើន​រំឭក​ដល់​សមាគម​ឱ្យ​ធ្វើ​សកម្មភាព​ស្រប​ទៅ​តាម​ច្បាប់​និង​លក្ខន្តិកៈ​របស់​ខ្លួន​ ដែល​បាន​កម្ក​ល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ​ ខណៈ​ថា​កាល​ពី​កន្លង​ទៅ​ សមាគម​នេះ​បាន​ដឹក​នាំ​ធ្វើ​បាតុកម្ម​ដោយ​ខុស​ច្បាប់​និង​បំពាននូវ​អ្វីដែល​បាន​សម្រេច​ជាមួយ​សាលា​រាជធានី​ភ្នំពេញ។

សេចក្តី​ជូន​ដំណឹង​ដដែល​លើក​ឡើង​តាម​ន័យ​ដើមថា៖ «សមាគម​ត្រូវ​ជូន​ដំណឹង​ជា​លាយ​លក្ខណ៍​អក្សរ​អំពី​ព័ត៌មាន​រាល់​គណនី​ ដែល​ត្រូវ​បើក​សម្រាប់​កិច្ច​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ធនាគារ​ និង​ផ្តល់​នូវ​របាយ​ការ​ណ៍​បូក​សរុប​សកម្មភាពការងារ និង​របាយ​ការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ​ ២០២២ ជូន​មក​ក្រសួង​មហាផ្ទៃ​ឱ្យ​បាន​មុនបំណាច់​ខែកុម្ភៈ ឆ្នាំ​ ២០២៣​ ជា​កំណត់។ក្នុង​ករណី​សមាគម​មិន​អនុវត្ត​តាម​ស្មារតី​នៃ​លិខិត​នេះ​ ក្រសួង​មហាផ្ទៃ​និង​ចាត់​វិធាន​ការ​តាម​ផ្លូវច្បាប់​ជាធរ​មាន»។

ការ​ព្រមាន​ចាត់​វិធានការ​តាមផ្លូវច្បាប់​របស់​ក្រសួង​មហាផ្ទៃ​ ធ្វើ​ឡើង​ បន្ទាប់ពី​ក្រសួង​នេះ​ បាន​អនុញ្ញាត​ឱ្យ​សមាគមគ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ ហែ​ក្បួន​ធម្មយាត្រា​ដែល​អាច​មាន​រយៈពេល​ ១០ ​ថ្ងៃ​នៅ​ខែ​កុម្ភៈ​ខាង​មុខ។

គម្រោង​ការ​ដង្ហែ​ធម្ម​យា​ត្រា​នោះ​ នឹង​ចេញ​ដំណើរ​ពី​រូបសំណាក​យាយ​ពេញ​ក្នុង​ទី​ក្រុង​ភ្នំពេញ ទៅ​កាន់​បូជនីយ​ដ្ឋាន​ប្រវត្តិសាស្ត្រ​លោក​ឧកញ៉ា​ឃ្លាំង​មឿង​ ក្នុង​ខេត្ត​ពោធិ៍សាត់​ ដើម្បី​លើក​កម្ពស់​សីលធម៌​សង្គម ដែល​សមាគម​យល់​ថា​ បាន​ធ្លាក់​ចុះ​គួរឱ្យ​កត់​សម្គាល់​ នៅពេល​មានការ​យាយី​តាម​ផ្លូវ​ច្បាប់​លើ​សកម្មជន​សង្គម​ និង​នយោបាយ​ និង​ការ​ប្រើពាក្យ​អសុរោះ​ពី​សំណាក់​ថា្នក់​ដឹកនាំ​នយោបាយ​ជា​ដើម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG