ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​ឥណ្ឌូនេស៊ី​សង្ស័យ​ជន​រងគ្រោះ​ដោយ​សារ​គ្រាប់​បែក​ថា​ជា​អ្នក​ដាក់​គ្រាប់​បែក


ប៉ូលិស​ឥណ្ឌូនេស៊ី​ធ្វើ​ការ​ស៊ើបអង្កេត​កន្លែង​កើតហេតុ​នៃ​ការ​ផ្ទុះ​នៅ​កណ្តាល​ក្រុង​ហ្សាការតា​កាលពី​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៥។
ប៉ូលិស​ឥណ្ឌូនេស៊ី​ធ្វើ​ការ​ស៊ើបអង្កេត​កន្លែង​កើតហេតុ​នៃ​ការ​ផ្ទុះ​នៅ​កណ្តាល​ក្រុង​ហ្សាការតា​កាលពី​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៥។

ប៉ូលិស​ឥណ្ឌូនេស៊ី​និយាយ​ថា ​ជន​រងគ្រោះ​យ៉ាង​ហោចណាស់​ក៏​ម្នាក់​ដែរ​ បន្ទាប់​ពី​ការ​ផ្ទុះ​គ្រាប់​បែក​ក្នុង​រដ្ឋ​ធានី​ហ្សាការតា។

ក្រុម​អាជ្ញាធរ​បាននិយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​មនុស្ស​៤​នាក់​បាន​រង​របួស​កាល​ពី​យប់​ថ្ងៃ​ពុធ​នៅពេល​ដែល​ការ​ផ្ទុះ​នោះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ហ្វូង​មនុស្ស​នៅ​ក្នុង​សង្កាត់​មួយ​នៅ​រដ្ឋ​ធានី​ហ្សាការតា។

លោក Badrodin Haiti Badrodin ​អនុ​ប្រធាន​ប៉ូលិស​ជាតិ​បាន​និយាយ​ថា ​ការ​ស៊ើប​អង្កេត​កំពុង​ធ្វើ​ឡើង​ ក៏ប៉ុន្តែ ​វា​ឆាប់​ពេក​ដើម្បី​និយាយ​ប្រាប់​ថា ​តើ​ហេតុ​អ្វី ​បាន​ជា​គេធ្វើ​គ្រាប់​បែក​នោះ​ឬ​ថាតើ​ហេតុ​អ្វី​បាន​ជា​គ្រាប់​បែក​នោះ​ផ្ទុះ។

លោក និយាយ​ថា «នៅពេល​នេះ ​យើង​មិន​អាច​ធ្វើ​ការ​សន្និដ្ឋាន​ទេ ​ពី​ព្រោះ​តែ​យើង​ចង់​សួរចម្លើយ​ជន​រងគ្រោះ ​ឬ​ជន​រួម​ផ្សំ​គំនិត​ដែល​រងការ​ចោទ​ប្រកាន់។ ​យើង​ក៏​មាន​ផែន​ការ​សួរ​ចម្លើយ​ប្រពន្ធ​របស់​ជន​នោះ​ហើយ​និង​អ្នក​ជិត​ខាង​របស់​ពួកគេ។ ​បន្ទាប់​មក ​យើង​នឹង​អាច​ធ្វើ​ការ​វាយ​តម្លៃ​អំពី​បញ្ហា​នេះ‍»។

​គេ​មិន​ទាន់​ដឹងច្បាស់​នៅ​ឡើយ​ថា​តើ​ជន​រងគ្រោះ៣​នាក់​ផ្សេង​ទៀត ​ក៏​មាន​ការ​សង្ស័យ​នៅ​ក្នុង​ការទាក់​ទិន​នៅ​ក្នុង​ការ​ធ្វើ​គ្រាប់​បែក​នេះ​ដែរ​ឬទេ។ គ្មាន​មនុស្ស​ណា​រង​របួស បាន​ជួប​ដើម្បី​ធ្វើ​អត្ថាធិប្បាយ​ទេ៕

XS
SM
MD
LG