ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌូនេស៊ី​ត្រៀម​ខ្លួន​រួច​ជាស្រេច​សម្រាប់​ខួប​នៃ​សន្និសីទ​កំពូល​អាស៊ី​និង​អាហ្រ្វិក


លោក Basuki Tjahaja  អភិបាល​ក្រុង​ហ្សាការតា​ដែល​ត្រូវ​គេ​ស្គាល់​ថា Ahok ដែល​ជា​ឈ្មោះ​ក្រៅ​របស់​គាត់​ថ្លែង​សុន្ទករថា​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ការិយាល័យ​របស់​លោក​ក្នុង​រដ្ឋធានី​ហ្សការតា កាលពី​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤។
លោក Basuki Tjahaja  អភិបាល​ក្រុង​ហ្សាការតា​ដែល​ត្រូវ​គេ​ស្គាល់​ថា Ahok ដែល​ជា​ឈ្មោះ​ក្រៅ​របស់​គាត់​ថ្លែង​សុន្ទករថា​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ការិយាល័យ​របស់​លោក​ក្នុង​រដ្ឋធានី​ហ្សការតា កាលពី​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤។

ប្រទេស​ឥណ្ឌូនេស៊ី​និយាយ​ថា ​ខ្លួន​បាន​ប្រុងប្រៀប​រួច​ហើយ​ដើម្បី​រៀបចំ​ពិធី​ខួប​លើក​ទី​៦០ឆ្នាំ​នៃ​សន្និសីទ​កំពូល​អាស៊ី​និង​អាហ្វ្រិក​ដែល​នឹង​នាំ​គណៈប្រតិភូ​មក​ពី​ប្រទេស​រាប់​សិប​ទៅ​កាន់​រដ្ឋធានី​ហ្សាការតានៅ​ខែ​នេះ។

លោក Basuki Tjahaja អភិបាល​ក្រុង​ហ្សាការតា​ដែល​គេស្គាល់​ថា Ahok បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ការ​ប្រុងប្រៀប​រៀបចំ​កំពុង​ធ្វើ​ឡើង​ដើម្បី​បង្ហាញ​រដ្ឋធានី​នេះ។

លោក​និយាយ​ថា «យើង​បាន​បោស​សម្អាត​ផ្លូវ​ក្រោមស្ពាន អាគារ​ខុស​ច្បាប់​ត្រូវ​បាន​កម្លេច​ចោល ហើយ​អ្នករស់​នៅ​ទី​នោះ​ត្រូវ​រើ​ទៅ​កាន់កន្លែង​រស់​នៅ​សាធារណៈ»។

លោក​អភិបាល​ក្រុង​និយាយ​បន្ថែម​ទៀត​ថា ​ក្នុង​អំឡុងពិធី​នេះ​គម្រោង​សាង​សង់​ផ្លូវ​រទេះ​ភ្លើង​រដ្ឋ​ធានី​ហ្សាការតា​ដែល​ត្រូវ​បានគេគិតថាអាក្រក់​មើល​នោះ​នឹង​ត្រូវ​គ្រប​ដណ្តប់ពី​លើ​ដោយ​បដា។

ជំនួប​ភាគច្រើន​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​រដ្ឋ​ធានី​ហ្សាការតា​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១៩ ​ខែ​មេសា​នេះ ​ក៏ប៉ុន្តែ​ពិធី​សំខាន់​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ទី​ក្រុង​បានឌុង​ដែល​នៅ​ទី​នោះ​សន្និសីទ​កំពូល​លើក​ដំបូង​បាន​ត្រូវ​ធ្វើ​ឡើង​នៅ​ឯ​អាគារ​អាស៊ី​អាហ្វិកក្នុង​ឆ្នាំ​១៩៥៥។

​លោក Ridwan Kamil ​អភិបាល​ក្រុង​បាន​ឌុង​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ​ក្រុម​វប្បធម៌​ដ៏​ធំមួយ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ហើយ​ដើម្បី​ស្វាគមន៍​ឥស្សរៈ​ជន​អន្តរជាតិ​ដោយ​មាន​របស់​អនុស្សាវរីយ៍​ពិសេស៕

XS
SM
MD
LG